Neuer ៖ Liverpool មានខ្សែការពារដ៏រឹងមាំនិងខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែ Bayern នឹងទម្លាក់ពួកគេ

7296

អ្នកចាំទីដៃស្អិត Manuel Neuer ជឿជាក់ថាក្លឹប Bayern Munich នឹងទម្លាក់ Liverpool ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បាន ។ ក្រុមយក្សទាំងពីរនៃទ្វីបអឺរ៉ុបត្រូវបានគេផ្គូផ្គងឲ្យជួយគ្នានៅក្នុងការចាប់ឆ្នោតកាលពីថ្ងៃចន្ទក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតជើងទីមួយនៅខែ កុម្ភៈ និងជើងទីពីរនៅខែ មីនា ។

Image result for Manuel Neuer

Liverpool បានឡើងទៅឈរនៅកំពូលតារាងឡើងវិញនៃក្របខ័ណ្ឌ Premier League នៅពេលដែលពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យបន្ទាប់ពីផ្ដួលក្លឹបបីសាចក្រហម Manchester United នៅក្នុងកីឡាដ្ឋាន Anfield ខណៈពេលដែលក្លិប Bayern Munich កំពុងចាញ់ពិន្ទុក្រុមកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Bundesliga ក្លឹប Borussia Dortmund រហូតដល់ចំនួន ៩ ពិន្ទុ ដោយឈរនៅលេខ ៣ ក្នុងពានរង្វាន់លីគកំពូលអាល្លឺម៉ង់ ។

Image may contain: 2 people

អ្នកចាំទី Manuel Neuer បានប្រាប់វេបសាយក្លឹបថា៖ ” ពួកគេមានរដូវកាលល្អ ហើយយើងដឹងថាពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុន ។ ពួកគេពិតជាមិនសប្បាយចិត្តចំពោះការចាប់ឆ្នោតនេះឡើយ ។ ពួកគេមានខ្សែការពារដ៏ល្អ ហើយពួកគេមានខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត តែពួកគេងាយរងគ្រោះដូចដែលយើងបានឃើញហើយពួកគេនឹងប្រកួតទល់នឹងការវាយលុបសាហាវបំផុតរបស់ Bayern ។ វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយនៅលើទឹកដីក្លឹប Liverpool និងនៅផ្ទះរបស់យើងកីឡាដ្ឋាន Allianz Arena ផងដែរ ” ។

Image result for Niko Kovac

ខណះលោក Niko Kovac ដែលជាគ្រូបង្វឹករបស់ក្លឹប Bayern Munich បានបង្ហាញទស្សនះរបស់គាត់ផងដែរក្នុងការចាប់ឆ្នោតជួបជាមួយក្រុមខ្លាំង Liverpool ដោយលោកបាននិយាយថា៖ ” យើងទាំងអស់គ្នាអាចទន្ទឹងរង់ចាំការលេងដ៏អស្ចារ្យនេះវាជាការប្រកួតដ៏ស្វិតស្វាញបំផុតដែលយើងអាចទទួលបាន ។ ក្រុមហង្សក្រហម Liverpool បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន ពួកគេគឺជាក្រុមកំពូលនៃក្របខ័ណ្ឌ Premier League និងជាក្រុមមួយដែលអាចឈ្នះពាន Champions League ។ យើងជាក្លឹប Bayern Munich ហើយខ្ញុំប្រាកដថាក្រុម Liverpool ដឹងថាពួកគេត្រូវមកទីនេះក្នុងទីក្រុង Munich សម្រាប់ការប្រកួតជើងទីពីរ ហើយមានឪកាស ៥០-៥០ ហើយយើងនឹងឃើញអ្វីដែលកើតឡើង ខ្ញុំមានទំនុកចិត្តថាយើងនឹងឆ្លងកាត់ផុត ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី