Griezmann និង AT Madrid កំពុងដេកមិនលក់បន្ទាប់ពីត្រូវជួបជាមួយ Ronaldo នៅ UCL

20542
  • ក្លឹប Atletico Madrid ត្រូវបានចាប់ឆ្នោតជួបជាមួយក្រុមថ្មីរបស់កីឡាករ Cristiano Ronaldo ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

    Image result for Atletico Madrid

    Cristiano Ronaldo ដែលជាអតីតកីឡាកររបស់ក្លឹប Real Madrid បានបង្កឱ្យមានការឈឺចាប់ជាច្រើនឆ្នាំមកហើយសម្រាប់អ្នកគាំទ្ររបស់ក្លឹប Atletico Madrid ជាពិសេសនៅក្នុងក្របខ័ណ្ឌ Champions League ខណះបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងក្របខ័ណ្ឌលីគកំពូលប្រទេសអ៊ីតាលី ។

    Image result for Cristiano Ronaldo

    ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលដែលជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបីសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានសម្រេចចាកចេញពីរដ្ឋធានីអេស្ប៉ាញដែលជាកន្លែងដែលខ្សែប្រយុទ្ធវ័យចំណាស់រូបនេះទទួលជោគជ័យបំផុតក្នុងអាជីពរបស់ខ្លួនដោយបានចំណាយពេលអស់ជាង ៩ ឆ្នាំជាមួយក្លឹប Real Madrid ដោយបានឈ្នពានរង្វាន់ទាំងនៅប្រទេសអេស្ប៉ាញ និងទាំងអរន្តជាតិ រួមជាមួយការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីរដូវកាល ២០១៥/២០១៦ បន្ទាប់ពីផ្ដួលក្លឹបរួមលីគ Atletico Madrid ផងដែរនោះផ្ទេរទៅកាន់ក្លឹប Juventus ជាមួយតម្លៃខ្លួន ១១២ លានអឺ ។

    Image result for Antoine Griezmann

    ខណះទាំងលោក Diego Simeone និងកីឡាករ Antoine Griezmann សុទ្ធសឹងត្រូវបានគេជឿជាក់ថាមិនសប្បាយចិត្តនោះឡើយនៅពេលដឹងថាក្រុមរបស់ខ្លួនត្រូវប៉ះជាមួយក្រុមរបស់ Ronaldo នោះ បើទោះបីជាពួកគេមិនជួបជាមួយ Juventus ទេក៏ពួកគេជួបជាមួយក្រុមខ្លាំងៗដូចជា Paris Saint-Germain  , Manchester City , Bayern Munich ជាដើមដែលក្រុមទាំងអស់នេះសុទ្ធសឹងជាបានបញ្ចប់ចំណាត់ថ្នាក់នៅកំពូលតារាងនៃវគ្គជម្រុះទាំងអស់ ខណះ Atletico Madrid បានបញ្ចុប់ចំណាត់ថ្នាក់ត្រឹមលេខ ២ តែប៉ុណ្ណោះ ។

    Image may contain: 1 person

    ក្តីសុបិន្តសម្រាប់លោក Simeone គឺចង់ជួយតែមួយក្រុមគត់គឺក្លឹ​ប Porto ដែលមកពីលីគកំពូលរបស់ប្រទេសព័ទុយហ្គាល់ បើទោះបីជាក្លឹបនេះក៏បានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូលយ៉ាងណាក្ដី ប៉ុន្តែត្រូវបានគេគិតជាក្រុមយក្សរបស់ព័ទុយហ្គាល់មួយនេះគឺជាក្រុមមិនសូវខ្លាំងដូចក្រុមកំពូលទាំងប៉ុន្មានខាងលើ ខណះ Atletico  នឹងត្រូវបើកទ្វីកីឡាដ្ឋាន Wanda Metropolitano ដើម្បីទទួលក្លឹបសេះបង្កង់ Juventus ក្នុងការប្រកួតជើងទីមួយនៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី