ក្លឹប Manchester United គ្រោងនាំយកលោក Pochettino មកជំនួសលោក Jose Mourinho

14067
  • យោងតាមកាសែត The Times បានឱ្យដឹងថាក្រុមប្រឹក្សាភិបាលក្លិប Manchester United មានបំណងចង់នាំយកលោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ក្លឹប Tottenham Hotspurs ដើម្បីទៅជំនួសកន្លែងរបស់លោក Jose Mourinho ។

    Image result for Mauricio Pochettinoលោក Mauricio Pochettino

    លោក Jose Mourinho ត្រូវបានថ្នាក់ដឹកនាំរបស់ក្លឹប Manchester United បណ្តេញចេញពីតំណែង បន្ទាប់ពីគ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះដឹកនាំក្រុមប្រកួតចាញ់ក្លឹបហងក្រហម Liverpool ក្នុងលទ្ធផល ១ ទល់នឹង ៣ និងមិនទទួលបានលទ្ធផលល្អក្នុងរដូវកាលថ្មីនេះ ខណះលោកបានដឹកនាំក្លឹបបីសាចក្រហមអស់រយះពេលជាង ២ ឆ្នាំកន្លះ ។

    Image result for Jose Mourinhoលោក Jose Mourinho

    ប្រធានប្រតិបត្តិរបស់ក្លឹបលោក Ed Woodward ត្រូវបានគេនិយាយថាជាអ្នកគាំទ្រដ៏ធំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤៦ ឆ្នាំរូបនេះ ។ ខណះលោក Pochettino  ក៏ជាបេក្ខភាពកំពូលមួយរូបចាប់តាំងពីមុនពេលលោក Jose Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅកីឡាដ្ឋាន Old Trafford កាលពីរដូវក្តៅឆ្នាំ ២០១៦ មកម្លេះ ។

    Image result for Michael Carrickលោក Michael Carrick

    លោក Mauricio Pochettino បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំដើម្បីដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham Hotspur កាលពីរដូវក្តៅមុន ហើយការបញ្ចុះបញ្ជូលឲ្យគ្រូបង្វឹករូបនេះចេញ Tottenham នឹងក្លាយជាកិច្ចការដ៏លំបាកមួយ ។ ទោះជាយ៉ាងណាក៏ដោយក្រុម Man United មានពេលវេលារហូតដល់រដូវកាលក្រោយរបស់ពួកគេ ខណៈដែលគ្រូជំនួយរបស់លោក Mourinho លោក Michael Carrick ត្រូវដឹកនាំក្រុមបន្តរហូតដល់ចប់រដូវកាលក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី