
ក្លឹប Paris Saint-Germain ប្រហែលជាត្រូវបង្ខំចិត្តលក់ខ្សែបម្រើ Adrien Rabiot នៅក្នុងខែមករានេះ ជាជាងបាត់បង់កីឡាកររូបនេះនៅរដូវក្តៅដោយគ្មានតម្លៃខ្លួន នេះបើតាមការរាយការណ៍របស់ការសែត L’Equipe បានចុះផ្សាយ ។
លោក Antero Henrique ប្រធានកីឡារបស់ក្រុមម្ចាស់ជើងឯកបារាំងក្លឹប Paris Saint-Germain បាននិយាយថាកីឡាករសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះបានប្រាប់ទៅក្លឹបថាខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបនោះឡើយ ហើយនឹងចាកចេញពីទីក្រុងបារីសដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់រដូវកាលនេះ ។
Paris Saint-Germain គ្មានបំណង់ចង់លក់ Adrien Rabiot ទៅឲ្យក្លឹបជាគូរប្រកួតប្រជែងរបស់ខ្លួនឡើយ ប៉ុន្តែពួកគេប្រហែលជាមិនអាចបង្ខំឲ្យតារាសញ្ជាតិបារាំងរូបនេះឲ្យបន្តស្នាក់នៅក្នុងកីឡាដ្ឋាន Parc des Princes បន្តទៀតនោះឡើយ ខណះកុងត្រាបច្ចុប្បន្នរបស់សមាជិកក្រុមមាន់គក់បារាំងរូបនេះនៅសល់រយះពេលត្រឹមតែ ៦ ខែទៀតតែប៉ុណ្ណោះជាមួយ PSG ៕
ដោយ៖តារា