ប្រធានក្លឹប Real Madrid គ្រោងនាំយកលោក Mourinho ត្រឡប់មកដឹកនាំក្លឹបវិញនៅរដូវកាលក្រោយ

13956
  • លោក Jose Mourinho ត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប Manchester United បណ្តេញចេញពីតំណែងហើយកាលពីម្សិលមិញនេះ ប៉ុន្តែពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថាប្រធានក្លិប Real Madrid លោក Florentino Perez កំពុងទន្ទឹងរង់ចាំរួចហើយដើម្បីអញ្ជើញអ្នកចាត់ការទូទៅដ៏ល្បីល្បាញរូបនេះត្រឡប់មកកាន់ទីក្រុងម៉ាឌ្រីដវិញ ។

    Image result for Florentino Perez

    លោក Florentino Perez ប្រធានក្លឹប Real Madrid ចង់ឱ្យគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះទៅជំនួសកន្លែងរបស់លោក Santiago Solari ក្នុងនាមជាគ្រូបង្វឹកនៅរដូវកាលក្រោយនេះ បន្ទាប់ពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League មួយនេះបង្ហាញទម្រង់មិនបានល្អទាស់តែសោះនៅក្នុងរដូវកាលថ្មី ២០១៨/២០១៩ នេះ ក្រោយពីការចាកចេញរបស់​ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះ ។

    Image result for Jose Mourinho

    លោក Santiago Solari បានចូលកាន់តំណែងជាគ្រូបង្វឹកដើម្បីដឹកនាំក្លឹប Real Madrid បន្ទាប់ពីលោក Julen Lopetegui ត្រូវបានបណ្តេញចេញ ។ តែបើទោះជាលោក Solari បានស្ដារក្រុមទៅរកជ័យជម្នះឡើងវិញជាច្រើនប្រកួតយ៉ាងណាក៏ដោយក៏ក្លឹប Real Madrid មិនទាន់អាចបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញបាននៅឡើយទាំងនៅពានក្នុងស្រុក និងអន្តរជាតិ ដោយបច្ចុប្បន្នក្រុមយក្សរបស់អស្ប៉ាញមួយនេះកំពុងស្ថិតនៅលេខរៀងទី ៤ នៅក្នុងតារាងក្របខ័ណ្ឌ La Liga ខណះពួកគេចាញ់ក្រុម FC Barcelona ដែលជាក្រុមកាន់កាប់កំពូលតារាងចំនួន ៥ ពិន្ទុ ។

    Image result for Santiago Solari

    លោក Perez ត្រូវបានគេរាយការណ៍ថាគ្រោងនឹងធ្វើការផ្លាស់ប្តូរគ្រូបង្វឹកនៅក្នុងកីឡដ្ឋាន Bernabeu នៅរដូវក្តៅក្រោយ ហើយគាត់ជឿជាក់ថាលោក Mourinho អាចជាបុរសម្នាក់ក្នុងការដោះស្រាយបញ្ហាជាច្រើនរបស់ពួកគេបាន ។ ទោះបីជាបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga កាលពីរដូវកាល ២០១១-២០១២ ជាមួយ Real Madrid ក៏ដោយក៏លោកដូចជាទទួលបានលទ្ធផលមិនល្អទាល់តែសោះនៅក្នុងក្របខ័ណ្ឌ Champions League ខណះបុរសដែលមានរហ័សនាមថា Special One រូបនេះបានចាកចេញពី Real Madrid កាលពីរដូវកាល  ២០១២-២០១៣ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី