លោក Piero Ausilio ៖ Mauro Icardi គ្មានផ្លូវអាចផ្ទេរទៅកាន់ក្លឹប Juventus បាននោះឡើយ

8814

ប្រធានក្រុមរបស់ក្លឹប Inter Milan កីឡាករ Mauro Icardi ត្រូវបានក្លឹបយក្សរបស់អ៊ីតាលីមួយនេះព្យាយាមផ្តល់កុងត្រាថ្មីដល់រូបគេចំនួនពីរខែមកហើយ ប៉ុន្តែមិនទាន់ទទួលចម្លើយពីសំណាក់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅឡើយទេ ខណះបើយោងតាមលោក Piero Ausilio នាយកកីឡារបស់ក្លឹប Inter Milan ដែលបានបញ្ជាក់យ៉ាងច្បាស់ថាខ្សែប្រយុទ្ធរូបនេះនឹងមិនត្រូវបានលក់ឱ្យក្លឹប Juventus ឡើយ ។

Image result for Piero Ausilio

ភរិយានិងក៏ជាភ្នាក់ងាររបស់ Icardi អ្នកស្រី Wanda Nara បានអះអាងថាកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះមិនខិតជិតនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនោះទេ ស្របពេលកំពុងមានទំនាក់ទំនងជាមួយក្រុមម្ចាស់ជើងឯក Champions League ក្លឹប Real Madrid ។ អ្នកស្រី Nara ក៏បានបង្ហើបឱ្យដឹងផងដែរថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះដែលនៅសល់កុងត្រារយះពេល ៣ ឆ្នាំទៀតនៅក្នុងកីឡាដ្ឋាន San Siro គឺខិតជិតចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus មុនពេលចាប់ផ្តើមរដូវកាលនេះ ។

Image result for Icardi with Wanda Nara

ទោះបីជាយ៉ាងណាក៏ដោយលោក Ausilio បានច្រានចោលពាក្យចរចាអារ៉ាមទាំងនេះដោយប្រាប់អ្នកយកព័ត៌មានថា៖ ” យើងមានភាពស្របគ្នានឹងអ្វីដែលយើងបាននិយាយកាលពីប៉ុន្មានខែមុន ។ យើងសប្បាយចិត្តជាមួយនឹងកីឡាករ Icardi ក្នុងនាមជាកីឡាករម្នាក់ ហើយអ្វីដែលគាត់កំពុងធ្វើនៅលើទីលានគឺសម្រាប់ក្រុម Inter ។ គាត់តែងតែទទួលខុសត្រូវនិងមិនខ្លាចអ្វីសោះ ។ ខ្ញុំបាននិយាយដោយស្មោះត្រង់ថាខ្ញុំបាននិយាយពីអ្វីដែលបានកើតឡើង ហើយ Icardi បានទទួលកិច្ចសន្យាថ្មីកាលពីពីរឆ្នាំមុន ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។ សំណើចុងក្រោយបង្អស់គឺកាលពី ២ ខែមុនគាត់បានទទួលវាហើយនៅពេលនេះមិនបានទទួលយកទេ ” ។

Image result for Icardi

ប្រធានកីឡារបស់ Inter Milan រូបនេះបន្តថា៖ ” នោះមិនមានន័យថាយើងមិនអាចឆ្ពោះទៅមុខបានទេ ។ តាមដែលយើងមានការព្រួយបារម្ភយើងចង់បន្តការចរចានិងបន្តធ្វើការជាមួយគ្នា ។ Inter និងខ្ញុំនឹងធ្វើបានតែការនិយាយនៅក្នុងការិយាល័យនៅទីស្នាក់ការកណ្តាលរបស់យើងតែប៉ុណ្ណោះមិនមែននៅលើបណ្តាញសង្គមឬតាមកញ្ចក់ទូរទស្សន៍ឡើយ ហើយលោក Beppe Marotta និងខ្ញុំគឺច្រានចោលទាំងស្រុងអំពីពាក្យចរចាអារ៉ាមទាំងអស់នេះ ។ ចំពោះពាក្យចចាមអារ៉ាមដែលយើងចង់លក់ឱ្យទៅ Juventus ខ្ញុំនឹងឆ្លើយតបដោយកាអស់សំណើច និងមិនមានមតិយោបល់ឡើយ ។ ខ្ញុំអាចនិយាយដោយរីករាយថា Icardi នឹងមិនទៅចូលរួមជាមួយ Juventus ទេ អ្នកត្រូវបានគេអូសចូលទៅក្នុងបញ្ហានេះដោយមតិយោបល់រឿងព្រេងមួយចំនួន ប៉ុន្តែវាមិនមែនជាបញ្ហាទេ ” ។

Related image

Mauro Icardi បានស៊ុតបញ្ចូលទីចំនួន ១៣ គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះរួមទាំងចំនួន ៩ គ្រាប់សម្រាប់ Inter Milan នៅក្នុងក្របខ័ណ្ឌ Serie A នារដូវកាលថ្មី ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី