Napoli ច្រានចោលសំណើររបស់ Man Utd តម្លៃ ៩៥ លានផោនក្នុងការយាយីចង់បាន Koulibaly

8147

យោងតាមប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានច្រានចោលសំណើដេញថ្លៃចំនួន ៩៥ លានផោន ( ១០៦ លានអឺរ៉ូ / ១២០ លានដុល្លារ ) ពីក្លិប Manchester United សម្រាប់ខ្សែការពារកណ្តាល Kalidou Koulibaly ។

Image result for Aurelio De Laurentiis

Kalidou Koulibaly បានក្លាយជាខ្សែការពារកំពូលម្នាក់ និងក៏ជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ទ្វីបអឺរ៉ុប បន្ទាប់ពីបានជួយឱ្យ Napoli បញ្ចប់រដូវកាលក្នុងនាមជាជើងឯករងនៃក្របខ័ណ្ឌ Serie A កាលពីរដូវកាល ២០១៧/២០១៨ ។ ការបង្ហាញទម្រង់លេងដ៏ល្អនិងជារបងការពារដ៏រឹងមាំរបស់ក្លឹប Napoli និងក្រុមជម្រើសជាតិសេណេហ្គាល់ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សៗជាច្រើននៅជុំវិញទ្វីបអឺរ៉ុបជាពិសេសក្លឹប Manchester United ។

Image result for Kalidou Koulibaly

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងដោយ Corriere del Mezzogiorno លោក De Laurentiis បានបញ្ជាក់ថាក្លឹបរបស់គាត់បានបដិសេធការដេញថ្លៃដ៏ធំមួយសម្រាប់កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះកាលពីលោក Jose Mourinho មិនទាន់ត្រូវបានបណ្ដេញចេញពីតំណែង ។

Related image

លោក De Laurentiis បាននិយាយថា៖ ” លោក Jose Mourinho ចង់បានរូបលោក ( Kalidou Koulibaly  ) យើងបានបដិសេធក្នុងតម្លៃ ៩៥ លានផោន ។ ប៉ុន្តែឥឡូវនេះវាមិនអាចទៅរួចទេដែលរូបគេចាកចេញពី Napoli ” ។

Image result for Kalidou Koulibaly

លោក Mourinho មិនមានលទ្ធភាពចុះហត្ថលេខាលើខ្សែការពារដែលគាត់ចង់បាននៅក្នុងក្លឹប Manchester United នោះទេហើយមូលហេតុនេះគឺស្ថិតក្នុងចំណោមហេតុផលជាច្រើនដែលក្រុមបីសាចក្រហមបានបរាជ័យជាដំណំក្នុងការដឹកនាំក្នុងរជ្ជកាលរបស់គាត់ ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះត្រូវបានក្លឹបយក្សរបស់អង់គ្លេស Manchester United បណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីលោកដឹកនាំអស់រយៈពេល ២ ឆ្នាំកន្លះនៅក្នុងកីឡាដ្ឋាន Old Trafford ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី