Chelsea បានដាក់សំណើរដេញថ្លៃចំនួន ៧០ លានផោនទៅកាន់ Real Madrid ដើម្បីទិញយក Isco

7741

Chelsea នឹងធ្វើការដេញថ្លៃចំនួន ៧០ លានផោនសម្រាប់ខ្សែបម្រើ Isco របស់ក្លិប Real Madrid នេះបើយោងតាមគេហទំព័រ The Sun របស់អង់គ្លេសបានចុះផ្សាយ ។ ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានអះអាងផងដែរថាប្រាក់ឈ្នួលចំនួន ២៥០,០០០ ផោនក្នុងមួយសប្តាហ៍ប្រហែលជានឹងធ្វើឲ្យកីឡាកររូបនេះយល់ព្រម ។

Image result for Isco

ខ្សែបម្រើស្លាបវ័យ ២៦ ឆ្នាំរូបនេះមិនមែនជាកីឡាករសំខាន់សម្រាប់កីឡាដ្ឋាន Santiago Bernabeu ទៀតនោះទេនារដូវកាលនេះ ។ ហើយបើតាមការសែត Mundo Deportivo ក៏បានអះអាងផងដែរថាទំនាក់ទំនងរវាងគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Santiago Solari និង Isco ត្រូវបានខូចខ្ទេចខ្ទីអស់បាត់ទៅហើយ ទើបបណ្ដាលធ្វើឱ្យ Isco ពិចារណាអំពីអណាគតរបស់ខ្លួន ថាគួរតែត្រូវចាកចេញ ឬ ក៏បន្តស្នាក់នៅ ។

Image result for Isco

ក្លិប Chelsea ក៏ដូចជាក្រុមដទៃទៀតនៅក្នុងក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌ Serie A ត្រូវបានគេរាយការណ៍ថាបានបង្ហាញចំណាប់អារម្មណ៍ទៅលើសមាជិករបស់ក្រុមគោជល់អេស្ប៉ាញរូបនេះ ដោយមានក្រុម Manchester City, Arsenal, Tottenham, Juventus, Napoli និង AC Milan ជាដើម ។

Image result for Isco

ក្លិប Manchester City និង Juventus ស្ថិតក្នុងចំណោមក្រុមដែលមានភាគរយខ្ពស់បំផុតក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរូបនេះ ។  ប៉ុន្តែវាហាក់បីដូចថាក្លឹបតោខៀវ Chelsea កំពុងនាំមុខគេក្នុងការប្រណាំងប្រជែងនេះជាមួយនឹងការដេញថ្លៃដ៏ធំមួយក្នុងតម្លៃទឹកប្រាក់ដំបូងចំនួន ៧០ លានផោន ខណះតម្លៃទិញផ្ដាច់កុងត្រា Isco នៅក្លឹប Real Madrid មានតម្លៃរហូតដល់ ៧០០ លានអឺរ៉ូឯណោះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី