ក្ដៅៗ!!! ក្លឹប Manchester United បានតែងតាំងលោក Solskjaer ជាអ្នកចាត់ការទូរទៅជាផ្លូវការ

7777
  • ក្លឹប Manchester United បានបញ្ជាក់ជាផ្លូវការពីមុននេះបន្តិចក្នុងការតែងតាំងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការក្លឹប បន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្ដេញចេញពីតំណែងកាលពីម្សិលមិញនេះ ដើម្បីដឹកនាំក្រុមរហូតដល់ចប់រដូវកាល ២០១៨/២០១៩ នេះ ។

    Image result for Ole Gunnar Solskjaer

    អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះធ្លាប់លេងនៅក្នុងកីឡាដ្ឋាន Old Trafford រយៈពេលជាងមួយទសវត្សរ៍ចន្លោះពីឆ្នាំ ១៩៩៦ និង ២០០៧ នឹងត្រូវបានក្លឹបតែងតាំងជាគ្រូបង្វឹបបណ្តោះអាសន្ន ក្រោយពីការបណ្ដេញលោក Jose Mourinho ចេញពីតំណែងកាលពីម្សិលមិញ ដើម្បីដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះ ។

    Ole Gunnar Solskjaer Manchester United 1999

    សេចក្តីថ្លែងការណ៍មួយរបស់ Man United បាននិយាយថា៖ ” Manchester United បានប្រកាសនៅថ្ងៃនេះថាអតីតខ្សែប្រយុទ្ធរបស់ក្លឹបលោក Ole Gunnar Solskjaer ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០១៨-១៩ នេះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី