៤ ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup បានរកឃើញហើយ!!!

5890

វគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup ( League Cup ) ប្រចាំរដូវកាល ២០១៨/២០១៩ បានរកឃើញហើយ ។

Image result for carabao cup

កាលពីយប់មិញក្រុមយក្សមកពីទីក្រុងឡុងដ៍ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានទម្លាក់ក្រុមរួមទីក្រុងក្លឹបកាំភ្លើងធំ Arsenal ក្នុងវគ្គ ៨ ក្រុងចុងក្រោយនៃពានរង្វាន់ Carabao Cup ក្នុងលទ្ធផល ២ ទល់នឹង ០ ហើយក៏ជាការសងសឹកនៅក្នុងក្របខ័ណ្ឌ Premier League ដែល Arsenal បានបំបាក់ Tottenham ក្នុងលទ្ធផល ២-៤ ផងដែរ ។ ខណះក្រុមរបស់លោក Mauricio Pochettino ត្រូវឡើងទៅជួបជាមួយក្រុមរបស់លោក Maurizio Sarri ក្លឹបតោខៀវ Chelsea បន្ទាប់ពីបានទម្លាក់ក្លឹប AFC Bournemouth ក្នុងលទ្ធផល ១ ទល់នឹង ០ ។

Image result for Tottenham Hotspur vs Arsenal

ខណះក្លឹបមាឃខៀវ Manchester City បានយកឈ្នះក្លឹប Leicester City ក្នុងបាល់កាត់សេចក្ដី ១១ ម៉ែត្រ កាលពីយប់ម្សិលមិញដើម្បីឡើងទៅជួបជាមួយក្រុមលេងនៅលីគទី ៣ របស់អង់គ្លេស ក្លឹប​ Burton Albion នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណះ Burnton បានទម្លាក់ក្រុមដែលលេងនៅលីគទី ២ អង់គ្លេសក្លឹប Middlesbrough F.C ក្នុងលទ្ធផល ១-០ ។

Image may contain: 4 people, people smiling

ដូច្នេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ( វគ្គ ៤ ក្រុមចុងក្រោយ ) នៃពានរង្វាន់ក្របខ័ណ្ឌ League Cup គឺក្រុម Tottenham Hotspur ត្រូវជួបជាមួយក្រុម Chelsea ខណះក្រុម Manchester City នឹងត្រូវប៉ះជាមួយក្រុម Burton Albion ។ ចំណែកការប្រកួតក្នុងវគ្គ ៤ ក្រុមចុងក្រោយនេះនៅត្រូវប្រកួតចំនួន ២ ជើង ដោយជើងទីមួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៩ ខណះការប្រកួតជើងទី២ នៅធ្វើឡើងនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ ខាងមុខ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី