នៅសល់ក្លឹបចំនួន ៣ តែប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅក្នុងលីគនារដូកាលនេះ

11773

ការប្រកួតប្រជែងដណ្ដើមពានរង្វាន់លីគកំពូលនៅតំបន់ទ្វីបអឺរ៉ុបកំពុងធ្វើសង្គ្រាមលើវាលស្មៅយ៉ាងក្ដៅគគុក ដោយក្រុមខ្លះកំពុងសម្លឹងឃើញពានរង្វាន់បណ្ដើរៗ រីឯក្រុមខ្លះកំពុងភ័យខ្លួនដោយស្ថិតនៅតំបន់គេកាត់ចោល ។ លីគកំពូលចំនួន ៥ ដែលជាលីគធំបំផុតនៅទ្វីបអឺរ៉ុបនិងនៅក្នុងពិភពលោករួមមាន លីគកំពូលអង់គ្លេស ( Premier League ) , លីគកំពូលអាល្លឺម៉ង់ ( Bundesliga ) , លីគកំពូលអេស្ប៉ាញ ( La Liga ) , លីគកំពូលបារាំង ( Ligue 1 ) និងលីគកំពូលអ៊ីតាលី ( Serie A ) ។ ខណះមានក្រុមមានក្រុមខ្លះនៅដែលកំពុងឈរនៅកំពូលតារាងក៏ពិតមែនក៏ប៉ុន្តែពួកគេបានភ្លាត់ប្រកួតមួយចំនួនបាត់ទៅហើយ ក៏ប៉ុន្តែមានក្រុមនៅឈរលើកំពូលតារាងខ្លះវិញមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ នៅក្នុងការប្រកួតជើងទី១ ដែលជិតនឹងបញ្ចប់នេះ ។

ចង់ដឹងថាក្រុមនៅឈរកំពូលតារាងប្រទេសណាខ្លះមិនទាន់ស្គាល់ពាក្យថាចាញ់ តោះតាមដានជាមួយវិបសាយ MerlPlus ទាំងអស់គ្នា៖

១/ ក្លឹប Paris Saint-Germain

Image result for Paris Saint-Germain

ក្លឹប Paris Saint-Germain គឺជាក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន ដោយនារដូវកាលបច្ចុប្បន្នក្លឹបរបស់បារាំងមួយនេះនៅតែបង្ហាញភាពខ្លាំងរបស់ពួកនឹងកំពុងសម្លឺងឃើញការលើកពានលីគកំពូលបារាំងសារជាថ្មីដោយក្នុងចំណោមការប្រកួតចំនួន ១៦ ប្រកួត ឈ្នះរហូតដល់ ១៤ លើក ស្មើរតែចំនួន ២ ប្រកួតប៉ុណ្ណោះ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេក្នុងក្របខ័ណ្ឌ Ligue 1 ។ ខណះបច្ចុប្បន្នពួកគេក៏កំពុងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ផងដែរដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងពូល ដែលត្រូវប៉ះជាមួយក្រុមខ្លាំងរបស់អង់គ្លេស Manchester United ។

២/ ក្លឹប Liverpool

Related image

ក្រុមរបស់លោក Jurgen Klopp ក្នុងរយះពីររដូវកាលចុងក្រោយមកនេះបានបង្ហាញទម្រង់លេងដ៏ល្អ ដោយកាលពីរដូវកាលមុនបានបញ្ចប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមទាំង ៤ នៃក្របខ័ណ្ឌ Premier League ផងដែរ ហើយកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគេបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League ប៉ុន្តែបានត្រឹមតែជើងឯករងក្រោយប្រកួតចាញ់ក្លឹបយក្សរបស់អស្ប៉ាញ Real Madrid ក្នុងលទ្ធផល ៣ ទល់នឹង ១ ។ ខណះនៅក្នុងរដូវកាលថ្មី ២០១៨/២០១៩ នេះក្រុមដែលមានរហ័សនាមហងក្រហមមួយនេះ រឹតតែខ្លាំងជាងឆ្នាំមុនទៅទៀតដោយបានកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌលីគកំពូលអង់គ្លេស បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៧ ប្រកួត ឈ្នះបានរហូតដល់ចំនួន ១៤ លើក ស្មើរតែ ៣ ដងប៉ុណ្ណោះ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ។ ហើយបច្ចុប្បន្នពួកគេក៏បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរដោយត្រូវប៉ះជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ក្លឹប​ Bayern Munich ។

៣/ ក្លឹប Juventus

Image result for Juventus

សេះបង្កង់ Juventus នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនជារឿងរាល់ឆ្នាំដោយបានគ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលីជាប់ៗគ្នាអស់រយះពេល ៧ រដូវកាលមកហើយដោយមិនទាន់មានក្រុមអាចដណ្ដើមតំណែងជើងឯកក្របខ័ណ្ឌ Serie A ពីក្លឹបខ្លាំងមួយនេះបាននៅឡើយទេ ហើយយក្រុមខ្លាំងរបស់អ៊ីតាលីមួយនេះក៏តាំងតែបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងពានរង្វាន់លំដាប់លំពូលរបស់ទ្វីបអឺរ៉ុប ( UCL ) ផងដែរ ។ ចំណែកឯកនៅរដូវកាលថ្មីនេះ Juventus គឺជាក្រុមតែមួយគត់ដែលឈ្នះការប្រកួតច្រើនជាងគេបំផុតប្រចាំលីគកំពូលយក្សទាំង ៥ នៅក្នុងទ្វីប អឺរ៉ុប ដោយឆ្លងកាត់ការប្រកួតចំនួន ១៦ ប្រកួត ឈ្នះរហូតដល់ ១៥ លើក និងស្មើរតែម្ដងប៉ុណ្ណោះ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងក្របខ័ណ្ឌ Serie A នារដូវកាល ២០១៨/១៩ នេះ ។ ហើយបច្ចុប្បន្នក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ៧ រដូវកាលជាប់ៗគ្នានេះក៏ជាក្រុមដែលបានបញ្ចប់ក្នុងចំណាតថ្នាក់កំពូលផងដែរនៅក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champion League ខណះវគ្គ ១៦ ក្រុមចុងក្រោយពួកគេនឹងត្រូវជួយជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League ក្លឹបយក្សរបស់អេស្ប៉ាញ Atletico Madrid ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី