លោក Solskjaer ទទួលបានលុយចំនួន ៦៣ លានដុលាដើម្បីទិញកីឡាករស្ដារក្រុមបីសាចក្រហមឡើងវិញ

5372

លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United នឹងត្រូវបានគេផ្តល់ឱ្យនូវទឹកប្រាក់ចំនួន ៥០ លានផោន ( ៦៣ លានដុល្លារ ) ដើម្បីចំណាយលើការទិញកីឡាករក្នុងខែមករានេះ ។

Image result for Ole Gunnar Solskjaer

អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថាក្រុមមិនអាចចំណាយប្រាក់បានច្រើននោះឡើយនៅក្នុងទីផ្សាដោះដូរកីឡាករបើកនាខែមករា ដូច្នេះក្លឹបបានអនុម័តឲ្យចំណាយលុយត្រឹមតែ ៦៣ លានដុលារប៉ុណ្ណោះដល់គ្រូបង្វឹកថ្មីលោក Ole Gunnar Solskjaer ក្នុងការទិញកីឡាករដើម្បីស្ដារក្រុមឲ្យមានភាពខ្លាំងឡើងវិញ ។ ខណះលោក Ole Gunnar Solskjaer  ដែលជាកីឡាករឆ្នើមរបស់ក្លឹបបីសាចក្រហម Manchester United ចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៧ ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នជំនួសលោក Jose Mourinho ដែលត្រូវបានបណ្ដេញចេញពីតំណែងកាលពីថ្ងៃអង្គារ៍កន្លងទៅដើម្បីដឹកនាំក្រុមធ្វើការប្រកួតដែលនៅសេសសល់ក្នុងរដូវកាល ២០១៨/២០១៩ នេះ ។

Image result for Ole Gunnar Solskjaer

ក្លឹប Manchester United នឹងផ្តោតលើខ្សែការពារកណ្តាលនិងខ្សែបម្រើស្តាំម្នាក់ ដូចជាខ្សែការពារ Toby Alderweireld របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa របស់ក្លឹបសេះបង្កង់ Juventus ដើម្បីបំពេញចន្លោះប្រហោងនៅក្នុងក្រុម ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី