Bayern កំពុងប្រជែងជាមួយ Man City ក្នុងការដណ្តើមយក De Jong ក្នុងតម្លៃ ៨៨ លានដុលារ

6815

យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្លឹប Bayern Munich នឹងប្រជែងជាមួយក្លឹប Manchester City ក្នុងការប្រជែងដណ្តើមខ្សែបម្រើកណ្តាលឆ្នើមវ័យក្មេងរបស់ក្លឹប Ajax គឺកីឡាករ Frenkie De Jong ។

Image result for Frenkie De Jong

ក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតែចាប់អារម្មណ៍លើកីឡាករអន្តរជាតិហូឡង់វ័យ ២១ ឆ្នាំខ្សែបម្រើ Frenkie De Jong ជាពិសេសរការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំងក្លឹប Paris Saint-Germain និងក្រុមម្ចាស់ជើងឯកអេស្ប៉ាញក្លឹប FC Barcelona ក្នុងរយះប៉ុន្មានខែថ្មីៗនេះ ។

Related image

ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ក្លឹប Bayern Munich គឺជាក្លឹបថ្មីបំផុតមួយដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់ចុះហត្ថលេខាជាមួយតារារបស់ក្លឹប Ajax វ័យ ២១ ឆ្នាំរូបនេះ ខណះតម្លៃផ្ទេររបស់ Frenkie De Jong ប្រហែលចំនួន ៧០ លានផោន ( ៨៨ លានដុលារ ) ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី