លោក Sanz ៖ Isco មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Real Madrid ដែលមិនអាចខ្វះបាន

14401
  • យោងតាមលោក Fernando Sanz បានបញ្ជាក់ថា Isco មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្លឹប Real Madrid នៅក្នុងក្របខ័ណ្ឌ La Liga និងជម្រើសជាតិអេស្ប៉ាញ ទោះបីជាការកីឡាករូបនេះមិនសូវបានបង្ហាញខ្លួនយ៉ាងណាក្ដី ។

    Image result for Fernando Sanz

    ខ្សែបម្រើប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះមិនទាន់ចាប់ផ្តើមការប្រកួតនៅលីគនៅឡើយទេចាប់តាំងពីលោក Santiago Solari មកជំនួសតំណែងលោក Julen Lopetegui ខណះមានពាក្យចរចាអារ៉ាមខ្លះបានបង្ហាញថាអ្នកទាំងពីរមិនសូវមានទំនាក់ទំនងល្អជាមួយគ្នាប៉ុន្មានទេ ។

    Image result for Isco

    Isco ត្រូវបានគេចំអកក្នុងការប្រកួតក្របខ័ណ្ឌ Champions League បន្ទាប់ពី Real Madrid ចាញ់ក្រុមខ្លាំងរុស្ស៊ី CSKA Moscow ក្នុងលទ្ធផល ៣-០ កាលពីសប្តាហ៍មុន ហើយហាក់ដូចជាកីឡាករូបនេះបានឆ្លើយតបដោយកាយវិការខឹងសម្បារចំពោះហ្វូងអ្នកគាំទ្រ ។

    Related image

    អតីតខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញលោក Fernando Sanz ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga និងក្របខ័ណ្ឌ Champions League ជាមួយក្លឹប Real Madrid បានទទួលស្គាល់ថាវាគឺជាការប្រកួតដ៏ស្វិតស្វាញសម្រាប់កីឡាករក្នុងការលេងយ៉ាងល្អនៅក្នុងកម្រិតពិភពលោក ប៉ុន្តែបានគាំទ្រដល់ Isco ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញនៅខែមករានេះដោយបានបង្ហាញពីតម្លៃរបស់គាត់ជាមួយ Real Madrid ។

    Image result for Isco

    លោក Sanz បានប្រាប់ Omnisport ថា៖ ” ខ្ញុំបានជួបគាត់ ប៉ុន្តែខ្ញុំមិនមានឱកាសនិយាយទៅកាន់គាត់ច្រើនទេ វាមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេ ព្រោះខ្ញុំដឹងថា Real Madrid ពិតជាត្រូវការណាស់ ។ ប៉ុន្តែខ្ញុំជឿជាក់ថាគាត់នឹងផ្លាស់ប្តូរស្ថានភាព ។ គាត់គឺជាកីឡាករដែលមានទេពកោសល្យគាត់មានបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ។ ខ្ញុំគិតថាគាត់គឺជាកីឡាករតែម្នាក់គត់ ខ្ញុំគិតថាគាត់នឹងផ្លាស់ប្តូរបញ្ហាទាំងនេះដោយការគាំទ្រ ពីព្រោះគាត់គឺជាកីឡាករសំខាន់សម្រាប់ក្រុម Real Madrid នៅ La Liga នឹងសម្រាប់អេស្ប៉ាញ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី