ផ្លូវការ!!! Alex Sandro សម្រេចចុះកុងត្រាថ្មីជាមួយ Juventus ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣

10478
  • គេហទំព័រផ្លូវការរបស់ក្លឹប Juventus បានបង្ហោះឲ្យដឹងថាកីឡាករ Alex Sandro បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្លិបហើយ ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣ ។

    ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Alex Sandro បានផ្ទេរមកលេងឲ្យក្លឹប Juventus កាលពីឆ្នាំ ២០១៥ ពីក្លឹបយក្សរបស់ព័ទុយហ្គាល់ Porto ដោយបានបង្ហាញខ្លួនបានចំនួន ១៣៤ ប្រកួតស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ១៨ ដង ។

    Alex Sandro Juventus

    Alex Sandro ត្រូវបានគេទទួលស្គាល់ថាជាខ្សែការពារស្លាបឆ្វេងល្អបំផុតម្នាក់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្នដែលមានវ័យ ២៧ ឆ្នាំ ហើយកីឡាករូបនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរបងការពារដ៏រឹងមាំឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះក្នុងការប្រកួតប្រជែងទាំងពាននៅក្នុងស្រុក និងអន្តរជាតិ ។

    គេជឿជាក់ផងដែរថាកិច្ចសន្យានេះអាចដំណើរការជោគជ័យទៅបានដោយសារតែក្លឹប Juventus សម្រេចផ្ដល់ប្រាក់បៀវត្សដ៏ខ្ពស់ដល់ Sandro រហូតដល់ ៥ លានដុលារក្នុងមួយឆ្នាំ ទើបអាចរក្សាសមាជិករបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះឲ្យបន្តស្នាក់នៅក្នុងទីក្រុងទូរីនបន្តទៀត ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី