
ក្លិបបាល់ទាត់ណាហ្គាវើល បានបង្រ្គប់ការនាំចូលកីឡាករបរទេសចំនួន ៥ រូប មករួមក្រុមជាផ្លូវការហើយដើម្បីត្រៀមប្រកួតនៅក្នុងរដូវកាលថ្មី ២០១៨ នេះ។
កីឡាករដែលក្លិបទើបតែចុះកិច្ចសន្យានៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ រួមមាន២រូប ពោលគឺកីឡាករ George Bisan ( អតីតកីឡាករ ព្រះខ័នរាជស្វាយរៀង ) និងកីឡាករ Matthew Okoro Osa ( អតីតកីឡាករ វេស្ទើនភ្នំពេញ ) ដែលសុទ្ធសឹងតែជាកីឡាករមានបទពិសោធន៍នៅក្នុងលីគកំពូលកម្ពុជា ជាច្រើនរដូវកាលមកហើយ។
កីឡាករ George Bisan
កីឡាករ Matthew Okoro Osa
ក្លិបក៏ទើបបតែធ្វើការនាំចូលកីឡាករខ្មែរ៣រូបទៀតផងដែរ រួមមានខ្សែប្រយុទ្ធ រុន រ៉ានី, អ្នកចាំទី សាន ឧសភា និងអ្នកចាំទីវ័យក្មេង សៀង ណាមឈាវ វ័យត្រឹម១៩ ឆ្នាំ៕
ដោយ៖ តារា
រូបភាព៖ NagaWorld FC