ផ្លូវការ!!! Barcelona បានសម្រេចខ្ចីជើងខ្សែការពារ Murillo ពី Valencia ចំនួនកន្លះរដូវកាល

4632

នៅទីបំផុតក្លឹប FC Barcelona បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Jeison Murillo ពីក្លិប Valencia កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះក្នុងលក្ខខ័ណ្ឌខ្ចីជើងកន្លះរដូវកាល ។

ខ្សែការពារកណ្តាលសញ្ជាតិកូឡុំប៊ីវ័យ ២៦ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងលក្ខខ័ណ្ឌខ្ចីជើងដែលមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ។ Barcelona មានជម្រើសក្នុងការចុះកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍ផងដែរជាមួយតម្លៃខ្លួន ២៥ លានអឺរ៉ូ ប៉ុន្តែនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេថាតើក្រុមនេះនឹងធ្វើឱ្យវាដំណើរការបានដែរឬយ៉ាងណានោះទេ ។

Jeison Murillo Valencia 2018-19

មូលហេតុចម្បងសម្រាប់ការខ្ចីជើងកីឡាករ Murillo ពីក្លឹប Valencia គឺដោយសារខ្សែការពារជាច្រើននាក់របស់ក្លឹប Barcelona កំពុងទទួលរងរបួសដែលវាកំពុងប្រឈមវិបត្តិខ្សែការពារក្នុងរដូវកាលនេះ ។ ខ្សែការពារកណ្ដាលដូចជា Samuel Umtiti ប្រហែលជាត្រូវវះកាត់ជង្គង់ដែលទទួលរងរបួសធ្ងន់ធ្ងរ ។ ចំណែកឯកីឡាករ Thomas Vermaelen ក៏កំពុងមានរបួសរហែកសាច់ដុំផងដែរ ខណៈពេលដែលខ្សែការពារ Nelson Semedo ក៏ប្រឈមនឹងបញ្ហាជង្គង់ផងដែរ ដែលទើបត្រូវបង្ខំឲ្យក្រុមកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ La Liga មួយនេះសម្រេចនាំយក Jeison Murillo តែម្ដង ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី