Modric និយាយបន្ទាប់ឈ្នះ Ballon d’Or ថា៖ គ្មាននណារម្នាក់ជឿជាក់លើខ្ញុំថាខ្ញុំអាចធ្វើបាននោះទេ

27609
  • ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិ ក្រូអាត Luka Modric បាននិយាយថា មុនពេលខ្លួនឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ គឺគ្មាននណារម្នាក់ជឿជាក់ថារូបគេអាចទទួលភាពជោគជ័យទាំងនៅក្នុងជីវិត និងបាល់ទាត់ នោះឡើយដោយសារតែមាឌដ៏តូចល្អិតរបស់គេ ។

    Luka Modric បានថ្លែងសុន្ទរកថាមួយផ្សេងទៀតនៅពេលទទួលបាន Ballon d’Or នៅឆ្នាំនេះដោយខ្សែបម្រើរូបនេះបាននិយាយថា៖ ” វាជាការពិតដែលថាខ្ញុំត្រូវតែឈ្នះអ្វីៗជាច្រើនដើម្បីទទួលជោគជ័យ ។ ជ័យលាភីពានរង្វាន់ក្របខ័ណ្ឌ Champions League បីលើកជាប់ៗគ្នា ហើយនឹងនាំយកប្រទេសតូចមួយដូចជាក្រូអាតទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដែលជាអ្វីមួយដែលស្ទើរតែមិននឹកស្មានដល់ ។ ឥឡូវនេះអ្នកផ្សេងទៀតបានដឹងថាបាល់ទាត់មិនមែនគ្រាន់តែត្រូវការរកគ្រាប់បាល់ ហើយរកគ្រាប់បាល់ និងរកគ្រាប់បាល់នោះទេ ” ។

    Related image

    បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or និងពានរង្វាន់កីឡាកឆ្នើមបំផុតរបស់ FIFA កីឡាករវ័យ ៣៣ ឆ្នាំរូបនេះក៏ត្រូវបានគេទទួលស្គាល់ថាជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ GQ ផងដែរ ។ នៅក្នុងបទសម្ភាសន៍មួយ ប្រធានក្រុមរបស់ជម្រើសជាតិក្រូអាតរូបនេះបាននិយាយថា៖ ” ខ្ញុំបានរស់នៅជុំវិញដោយការសង្ស័យតាំងពីខ្ញុំនៅក្មេងមកម្ល៉េះដោយសារមាឌរបស់ខ្ញុំដែលមិនសូវមានកម្ពស់ខ្ពស់ ។ មនុស្សមួយចំនួនគិតថាវាសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅក្នុងជីវិត និងនៅក្នុងកីឡាបាល់ទាត់ ប៉ុន្តែខ្ញុំមិនដែលសង្ស័យខ្លួនឯងទេ ។ វាមិនមានសារៈសំខាន់ទេដែលអ្នកដទៃនិយាយ តែខ្ញុំមានក្តីសុបិន្តរបស់ខ្ញុំហើយខ្ញុំតែងតែមើលទៅមុខ … ខ្ញុំមិនដែលសង្ស័យថាខ្ញុំនឹងមិនអាចសម្រេចបាននោះឡើយ ។ គ្មាននរណាម្នាក់បានផ្តល់ឱ្យខ្ញុំនូវអ្វីមួយនោះទេ ។ អ្វីៗទាំងអស់ត្រូវបានសម្រេចដោយសារតែការខិតខំរបស់ខ្ញុំ ” ។

    សូមរំលឹកផងដែរថា Luka Modric បានជួបរដូវកាលដ៏អស្ចារ្យបំផុតនៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីជួយឲ្យក្លឹបអធិរាជស Real Madrid លើកពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នា និងនាំក្រុមជម្រើសជាតិក្រូអាតឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី ដែលបានធ្វើឲ្យកីឡាករូបនេះប្រមូលពានបុគ្គលធំៗស្ទើរតែទាំងអស់នៅក្នុងឆ្នាំ ២០១៨ នេះដូចជាពានរង្វាន់ កីឡាករឆ្នើមបំផុតរបស់ UEFA , កីឡាករឆ្នើមបំផុតរបស់ FIFA និងពានរង្វាន់ Ballon d’Or ហើយ Modric គឺជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលអាចបញ្ចប់រាជ្ជកាលរយះពេល ១០ ឆ្នាំរបស់ Cristiano Ronaldo និង Lionel Messi បាន ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី