ក្លឹប Inter Milan គម្រោងនឹងខ្ចីជើង Toni Kroos ពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះ

24575
  • ការសែតដ៏ល្បីរបស់អ៊ីតាលី Il Corriere Dello Sport បានរាយការណ៍ថាក្លឹបយក្សរបស់អ៊ីតាលី Inter Milan គម្រោងនឹងខ្ចីជើងខ្សែបម្រើ Toni Kroos ពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះ ក្នុងគោលបំណងដើម្បីទទួលបានលក្ខខ័ណ្ឌទិញផ្ដាច់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ។

    Image result for Toni Kroos

    យោងតាមប្រភពព័ត៌មានខាងលើបានឱ្យដឹងថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់វ័យ ២៨ ឆ្នាំរូបនេះកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបអេស្ប៉ាញរហូតដល់រដូវក្តៅឆ្នាំ ២០២២ ហើយខ្សែបម្រើកណ្ដាលរូបនេះគឺជាកីឡាករនាំល្អដ៏ឆ្នើមម្នាក់នៅក្លឹប Real Madrid ។ ខណះក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះនឹងមិនអនុញ្ញាតឱ្យរូបគេចាកចេញទៅលេងនៅកន្លែងផ្សេងបានយ៉ាងងាយស្រួលនោះឡើយ ទោះបីជាមានការផ្តល់ជូនដ៏ពិសេសណាមួយយ៉ាងក៏ដោយ ។

    កាលពីដើមឡើយត្រូវបានគេដឹងថាលោក Zhang Jindong ប្រធានក្លឹប Inter Milan បានប្រគល់ភារកិច្ចទៅឲ្យលោក Giuseppe Marotta ដែលជានាយកកីឡាថ្មីរបស់ Inter ដើម្បីរៀបចំផែនការនាំយកកីឡាករ Luka Modric មកកាន់កីឡាដ្ឋាន San Siro នៅរដូវកាលក្រោយ ។ ខណះកិច្ចសន្យានាពេលបច្ចុប្បន្នរបស់ប្រធានក្រុមជម្រើសជាតិក្រូអាតរូបនេះនឹងត្រូវផុតកំណត់ជាមួយ Real Madrid នៅក្នុងឆ្នាំ ២០២០ ឯណោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី