
លោក Frank Lampard រំពឹងថាលោក Jose Mourinho នឹងមានតម្រូវការខ្ពស់បន្ទាប់ពីការចាកចេញពីក្លឹប Manchester United ហើយគាត់នឹងមិនមានការភ្ញាក់ផ្អើលទេដែលឃើញអតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea ត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League ម្តងទៀត ។
លោក Mourinho ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Manchester United កាលពីថ្ងៃអង្គារ ក្រោយពីបានដឹកនាំនៅកីឡាដ្ឋាន Old Trafford ឲ្យឈ្នះពានរង្វាន់ EFL Cup និង Europa League ក្នុងអំឡុងពេលកាន់តំណែងអស់រយះពេល ២ ឆ្នាំកន្លះមកនេះ ។
នៅពេលសួរអតីតកីឡាកររបស់ក្លឹប Chelsea លោក Frank Lampard ថាតើលោករំពឹងទេថាលោក Mourinho នឹងពិចារណាត្រលប់មកវិញដើម្បីដឹកនាំក្រុមណាមួយផ្សេងទៀតនៅអង់គ្លេសម្តងទៀតដែឬទេ ? នោះអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា៖ ” ប្រហែលជា Jose Mourinho អាចនឹងត្រឡប់មកវិញ ។ គាត់នឹងត្រូវបានគេចង់បានពីព្រោះគាត់ជាអ្នកចាត់ការដ៏ល្អ និងដោយសារតែអ្វីដែលគាត់បានធ្វើនៅក្នុងការប្រកួតនេះ ” ។
លោក Frank Lampard បន្តទៀតថា៖ ” វាអាស្រ័យលើគាត់ ឥឡូវនេះគាត់អាចសំរាកប្រហែលជាគាត់សមនឹងទទួលបានការសម្រាកខ្លះ សម្រាប់មួយរយៈដោយសារតែសម្ពាធនៅទីនោះ ខ្ញុំមិនប្រាកដថានឹងបានយូស្រាលទេចំពោះសម្ពាធពីខាងក្រៅ ។ ប៉ុន្តែគាត់ជាមនុស្សដែលត្រូវបានជំរុញ ហើយគាត់នឹងត្រលប់មកវិញ មិនថានៅ Premier League ឬ កន្លែងណាផ្សេងនៅក្នុងពិភពលោកទេ ហើយវានឹងស្ថិតនៅលំដាប់កំពូលផងដែរ ពីព្រោះគាត់គឺជាអ្នកចាត់ការកំពូល ” ៕
ដោយ៖តារា