ក្លឹបកាំភ្លើងធំ Arsenal កំពុងតែពិចារណាដាក់ Mesut Ozil ឱ្យក្លឹបដ៏ទៃខ្ចីជើងនៅខែក្រោយ

11144
  • យោងតាមកាសែត The Times បានឱ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែពិចារណាដាក់ឲ្យក្លឹបដ៏ទៃផ្សេងទៀតខ្ចីជើងខ្សែបម្រើប្រយុទ្ធ Mesut Ozil នៅខែក្រោយនេះ ។

    Image result for Mesut Ozil

    អណាគតរបស់អតីតកីឡាកររបស់ក្រុមជម្រើសជាតិអាល្លឹម៉ង់វ័យ ៣០ ឆ្នាំរូបនេះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយពីអតីតតារាឆ្នើមរបស់ក្លឹបធិរាជស Real Madrid រូបនេះមានការលំបាកក្នុងការសមស្របខ្លួនចូលទៅក្នុងប្រព័ន្ធលេងរបស់លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបយក្សនៅក្របខ័ណ្ឌ Premier League មួយនេះ ។

    Image result for Mesut Ozil

    ទំនាក់ទំនងរវាង Mesut Ozil និងលោក Unai Emery ត្រូវបានគេរាយការណ៍ថាមិនមានភាពល្អជាជាមួយនោះឡើយ ដោយធ្លាប់ទាំងប៉ះទង្គិចពាក្យសម្ដីគ្នានៅក្នុងកិច្ចប្រជុំក្រុមថែមទៀតផង បន្ទាប់ពីឱកាសលេងរបស់ Ozil កាន់តែតិចទៅៗ ខណះមានពត៌មានមួយចំនួនបានចុះផ្សាយថា Arsenal បានធ្វើការសាកសួរកីឡាករូបនេះអំពីឱកាសចាកចេញពីកីឡាដ្ឋាន Emirates នាខែមករាខាងមុខនេះផងដែរ ។

    Related image

    សូមរំលឹកផងដែរថា តារាកាន់ពីសញ្ជាតិ Mesut Ozil បានផ្ទេរមកលេងនៅក្នុងក្លឹប Arsenal កាលពីឆ្នាំ ២០១៣ ពីក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ហើយបានក្លាយជាកីឡាករសំណព្វ និងសំខាន់បំផុតនៅក្នុងក្រុមក្រោមការដឹកនាំរបស់លោក Arsene Wenger អស់រយះជាង ៥ ឆ្នាំ ប៉ុន្តែទើបតែអស់ឥទ្ធិពលបន្ទាប់ពីការមកដល់របស់លោក Unai Emery ដែលត្រូវមកជំនួសកន្លែងរបស់លោកតា Wenger កាលពីរដូវក្ដៅនេះប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី