Real Madrid បញ្ជាក់យ៉ាងច្បាស់ថាគ្មានបំណងចង់បានលោក Mourinho ត្រឡប់មកវិញឡើយ

6149

យោងតាមការសែត Marca បានបញ្ជាក់ថាក្លឹប Real Madrid មិនពិចារណាក្នុងការនាំយកលោក Jose Mourinho ត្រលប់មកវិញឡើយ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់រូបនេះត្រូវបានក្លឹប Manchester United បណ្តេញចេញពីតំណែង ។

Image result for Jose Mourinho

លោក Jose Mourinho បានរក្សាទំនាក់ទំនងល្អជាមួយប្រធានក្លឹប Real Madrid លោក Florentino Perez និងប្រធានកីឡាលោក Jose Angel Sanchez ខណះមានពាក្យចរចាអារ៉ាមជាច្រើនដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលថាអ្នកចាត់វ័យ ៥៥ ឆ្នាំរូបនេះនឹងវិលត្រលប់ទៅដឹកនាំនៅកីឡាដ្ឋាន Santiago Bernabeu វិញនារដូវកាលក្រោយ ។

Image result for Jose Mourinho with Florentino Perez

ទោះបីជាយ៉ាងណាក៏ដោយក្លិបយក្សអេស្ប៉ាញមួយនេះកំពុងតែទទួលបានល្អផលល្អឡើងវិញក្រោមការដឹកនាំរបស់លោក Santiago Solari និងមិនពិចារណានាំយកលោក Mourinho មកដឹកនាំសារជាថ្មីនោះឡើយ ទោះក្នុងក្ខខ័ណ្ឌណាក៏ដោយ ។

Image result for Jose Mourinho

សូមឲ្យដឹងផងដែរថា លោក Jose Mourinho ធ្លាប់ដឹកនាំក្លឹបអធិរាជស Real Madrid ចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ ដោយបានជួយឲ្យក្លឹបមួយនេះលើកពានរង្វាន់ក្របខ័ណ្ឌ La Liga កាលពីរដូវកាល ២០១១/២០១២ និងពានរង្វាន់ Copa Del Rey ក្នុងឆ្នាំ ២០១០/២០១១ និង Supercopa De Espana ក្នុងឆ្នាំ ២០១២ ផងដែរ មុនពេលផ្ទេរទៅដឹកនាំក្លឹបតោខៀវ Chelsea ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី