James ៖ បច្ចុប្បន្នខ្ញុំគ្រាន់តែគិតអំពី Bayern Munich ប៉ុណ្ណោះ ហើយអ្វីៗអ្នកនឹងឃើញនៅខែមិថុនា

20986
  • James Rodriguez បានបញ្ជាក់ថាខ្លួនកំពុងតែគិតអំពីក្លឹប Bayern Munich តែប៉ុណ្ណោះមិនទាន់គិតអំពីការចាកចេញឬបន្តនោះទេ ខណះខ្សែបម្រើកណ្តាលរូបនេះបានបដិសេធព័ត៌មានអំពីទំនាក់ទំនងមិនល្អរវាងខ្លួនជាមួយនឹងលោក Niko Kovac ដែលជាគ្រូបង្វឹក ។

    Image result for James Rodriguez

    យោងតាមលោក Karl-Heinz Rummenigge ប្រធានក្លិប Bayern Munich បាននិយាយថា Bayern មិនមានភាពប្រញាប់ប្រញាល់ក្នុងការប្រើជម្រើសរបស់ពួកគេដើម្បីទិញកីឡាករ James ដែលកំពុងស្ថិតក្នុងរដូវកាលទី ២ និងជារដូវកាលចុងក្រោយនៃកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលពីរឆ្នាំរបស់គាត់ពីក្លិប Real Madrid ឡើយ ។ James ត្រូវបានគេរាយការណ៍ថាចង់វិលត្រឡប់មកកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ក្លឹប Real Madrid វិញ ប៉ុន្តែកីឡាករអន្តរជាតិកូឡុំប៊ីរូបនេះបានបដិសេធមិននិយាយអំពីអនាគតរបស់ខ្លួនឡើយ ។

    Related image

    James បាននិយាយថា៖ ” បច្ចុប្បន្នរបស់ខ្ញុំគឺនៅជាមួយក្លិប Bayern Munich ខ្ញុំមានកិច្ចសន្យាជាមួយពួកគេរហូតដល់ខែមិថុនា ។ ខ្ញុំសុខសប្បាយទេ ខ្ញុំមានភាពស្ងប់ស្ងាត់ ។ នៅខែមិថុនាយើងនឹងឃើញអ្វីដែលនឹងកើតឡើង ប៉ុន្តែពេលនេះខ្ញុំគ្រាន់តែគិតអំពី Bayern ប៉ុណ្ណោះ ។  Bayern មានក្រុមការងារដែលមានសុខភាពល្អ ហើយខ្ញុំមិនមានបញ្ហាអ្វីទាំងអស់ជាមួយលោក Kovac ” ។

    Related image

    James បានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ២ លើក ក្នុងការបង្ហាញខ្លួនចំនួន ១១ ប្រកួតនៅរដូវកាលនេះ ។ ទោះបីជាយ៉ាងណាក៏ដោយអតីតខ្សែប្រយុទ្ធ Monaco និង Porto រូបនេះខិតជិតជាសះស្បាយឡើងវិញ ហើយមើលទៅហាក់ដូចជាត្រលប់ទៅរកភាពរឹងមាំពេញលេញវិញសម្រាប់ការប្រកួតជើងទី ២ នៃរដូវកាលនេះ ។

    Related image

    កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានបន្ថែមថា៖  ” ខ្ញុំកំពុងជាសះស្បើយឡើងវិញ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំដើម្បីចាប់ផ្តើមនៅឆ្នាំថ្មីនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី