Casemiro៖ ខ្ញុំនឹងប្រាប់ចៅៗថា ខ្ញុំបានលេងជាមួយកីឡាករ ២រូបនេះ តែមិនមែន CR7-Benzema

21948
  • Casemiro បាននិយាយថា បង្ហាញឈ្មោះកីឡាករ ២រូបដែលនឹងយកទៅបង្អួតចៅៗដែលលោកបានលេងជាមួយ តែមិនជា Cristiano Ronaldo និង Karim Benzema នោះទេ។
    Casemiro បាននិយាយប្រាប់ការសែត Marca ថា៖ “ការលេងជាមួយ Luka Modric និង Toni Kroos គឺជាឯកសិទ្ធិមួយ។ ខ្ញុំនឹងដឹងគុណដែលខ្ញុំបានលេងជាមួយគេយូរមកហើយ ហើយប្រាប់ចៅៗថា ខ្ញុំអាចលេងជាមួយកីឡាករពិសេសពីរនាក់ និងរូបតំណាងបាល់ទាត់ពីរនាក់”។
    ខ្សែបម្រើទាំងពីររូបរបស់ Real Madrid នៅតែបង្ហាញទម្រង់លេងលេចធ្លោ និងមិនទាន់ធ្លាក់ជើងសោះ។ លោក Carlo Ancelotti បានប្រើអ្នកទាំងបីលេងរួមគ្នាជាច្រើនលើកក្នុងរដូវកាលនេះ បើទោះបីជា Luka Modric មានអាយុ ៣៦ ឆ្នាំទៅហើយក៏ដោយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី