Real Madrid មិនដែលបំភ្លេចគោលដៅរបស់ខ្លួនក្នុងការយាយីចង់បានតារាវ័យក្មេង Sancho ឡើយ

10626

Jadon Sancho បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយនឹងក្លឹប Borussia Dortmund បច្ចុប្បន្នរូបគេត្រូវបានក្លាយជាគោលដៅសំខាន់បំផុតម្នាក់របស់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុប ។

Image result for Jadon Sancho

កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Manchester City ដោយបានផ្ទេរមកកាន់ក្លឹបយក្សរបស់អាល្លឺម៉ង់ Borussia Dortmund  កាលពីឆ្នាំ ២០១៧ នឹងបង្ហាញទម្រង់លេងដ៏អស្ចារ្យធ្វើក្លឹបយក្សៗមួយចំនួនចាប់អារម្មណ៍ចង់បានរូបគេយ៉ាងខ្លាំង ។

Related image

ក្លឹបកំពូលរបស់ក្របខ័ណ្ឌ La Liga អធិរាជស Real Madrid តែងតែព្យាយាមចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះជាច្រើនលើកជាច្រើនសារមកប៉ុន្តែមិនទទួលបានជោគជ័យឡើយ ខណះឥឡូវនេះពួកគេកំពុងបញ្ចុះបញ្ចូល Sancho ឲ្យផ្ទេរមកកាន់កីឡដ្ឋាន Santiago Bernabeu ជាមួយនឹងការសន្យាផ្តល់ជូនប្រាក់ឈ្នួលដ៏ល្អមួយនិងមានឱកាសលេងជាមួយក្រុម Real Madrid B ខណះ Borussia Dortmund បានផ្ដល់ឱកាសឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះលេងនៅក្នុងឈុតធំរបស់ពួកគេតែម្ដង និងបានធានាពេលវេលាលេងឲ្យកាន់តែច្រើនផងដែរ ។ ខណះបច្ចុប្បន្នមានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបដូចជាក្លិប Real Madrid, FC Barcelona និង Bayern Munich សុទ្ធសឹងតែកំពុងពិនិត្យយ៉ាងដិតដល់នូវស្ថានភាពរបស់ Sancho នៅឯក្លឹប Borussia Dortmund ។

Related image

សម្រាប់ក្លឹប Manchester City និងលោក Pep Guardiola ពួកគេកំពុងខកចិត្តក្នុងការបាត់បង់កីឡាករវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យ រូបនេះ ហើយពួកគេក៏ខកចិត្តផងដែរប្រសិនបើកីឡាករ Brahim Diaz ផ្លាស់ទៅកាន់ Real Madrid នោះ ។ សម្រាប់មេរៀនដ៏ចូរចត់មួយនេះពួកគេកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីរក្សា Phil Foden ឲ្យបន្តនៅជាមួយរបស់ពួកគេដោយសេចក្ដីសប្បាយរីករាយផងដែរ ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី