Ramos ៖ Mourinho បានចាកចេញពី Real កាលពី ៥ ឆ្នាំមុន ហើយអ្នកនៅតែនិយាយអំពីគាត់

8337

បើទោះបីលោក Santiago Solari មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្លិប Real Madrid និងកីឡាករក៏ដោយក៏ខ្សែការពារ Sergio Ramos នៅតែត្រូវបានគេសួរអំពីការវិលត្រឡប់របស់លោក Jose Mourinho នៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Club World Cup ផងដែរ ។

Related image

ប្រធានក្រុមរបស់ក្លឹប Real Madrid រូបនេះមានប្រសាសន៍ថា៖ ” ខ្ញុំគ្មាននរណាម្នាក់ត្រូវសម្រេចថាតើគ្រូបង្វឹកក្រុម Real Madrid ជានរណានោះទេ ។ យើងគ្មានវត្តមានរបស់លោក Mourinho រយៈពេលប្រាំឆ្នាំមកហើយ ហើយអ្នកនៅតែនិយាយពីគាត់ទៀត ។ យើងមានឱកាសឈ្នះពានរង្វាន់ ហើយយើងកំពុងនិយាយអំពីលោក Mourinho ។ ប្រធានក្រុមម្នាក់មិនអាចសម្រេចអណាគតគ្រូបង្វឹកទេ ” ។

Related image

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះអំពីក្លឹប Juventus ដែលជាក្រុមគ្រួសារដ៏កក់ក្ដៅជាងនៅក្នុងក្រុម Real Madrid ខណះខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ៣២ ឆ្នាំរូបនេះបានធ្វើការអធិប្បាយម្ដងទៀតអំពីភាពចម្រូងចម្រាសនេះ ។

Related image

Sergio Ramos បានឲ្យដឹងថា៖ ” ខ្ញុំមិនបានលឺគាត់និយាយពីក្លឹប Real Madrid ទេ ។ អំឡុងពេលគាត់នៅទីនេះគាត់បានឃើញក្រុមដែលយើងមាន ហើយនោះគឺជាកម្លាំងនិងភាពជោគជ័យរបស់យើង ” ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី