
វិចិត្រករជនជាតិកូឡុំប៊ីម្នាក់ឈ្មោះលោក Bling បានប្រើគ្រីស្តាល់ Swarovski ដើម្បីបង្កើតជារូបភាពសិល្បៈមួយអំពីការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Cristiano Ronaldo ក្នុងជំនួបជាមួយ Juventus ។
ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅទូទាំងពិភពលោកកាលពីខែមីនា ខណៈពេលដែលយក្លឹប Real Madrid ត្រូវប្រកួតតទល់ជាមួយនឹងក្លិបសេះបង្កង់ Juventus ក្នុងវគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ដោយពេលនោះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានយកឈ្នះក្រុមខ្លាំងរបស់អ៊ីតាលីមួយនេះទាំង ២ ជើង ។
វាពិតជាពិសេសណាស់ដែលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះពេញមួយកីឡាដ្ឋានបានអបអរសាទរការស៊ុតបញ្ចូលទីដ៏អស្ចារ្យមួយនេះ ខណះលោក Bling បានបង្ហាញការកោតសរសើរដោយផ្ទាល់ខ្លួនរបស់គាត់តាមរយៈស្នាដៃសិល្បៈដ៏ល្អឯកនេះ ៕
ដោយ៖តារា