ក្លិប Real Madrid នឹងចែកផ្លូវជាមួយវីរបុរសរបស់ខ្លួនចំនួន ៣រូប នៅឆ្នាំក្រោយ

21504
  • ក្លិបអធិរាជ Real Madrid នឹងចែកផ្លូវជាមួយវីរបុរសរបស់ខ្លួនចំនួន ៣រូបនៅរដូវក្តៅក្រោយ។
    របាយការណ៍របស់ MadridistaReal បានឱ្យដឹងថា វីរបុរសរបស់ក្លិប Real Madrid ចំនួន ៣រូបគឺខ្សែការពារស្លាប Marcelo, ខ្សែប្រយុទ្ធ Gareth Bale និងខ្សែបម្រើ Isco នឹងចាកចេញពីក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅក្រោយ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេនឹងផុតកំណត់នាឆ្នាំ២០២២នេះ។
    ជាមួយគ្នានេះ កិច្ចសន្យារបស់ម្ចាស់ពានរង្វាន់ Ballon D’or ឆ្នាំ២០១៨ កីឡាករអន្តរជាតិក្រូអាត Luka Modric ក៏នឹងផុតកំណត់កុងត្រានៅឆ្នាំក្រោយផងដែរ ប៉ុន្តែក្លឹបអាចនឹងផ្តល់ជូនគាត់នូវកុងត្រាថ្មីរយៈពេលខ្លីបន្ថែមទៀត៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី