លោក Klopp ៖ ហងក្រហម Liverpool ត្រូវការ ១០៥ ពិន្ទុដើម្បីគ្រងជើងឯក Premier League

11774
  • លោក Jurgen Klopp បានព្យាយាមបញ្ជាក់បន្ទាប់ពីលោកនិយាយថាក្រុមរបស់លោកនឹងត្រូវការ ១០៥ ពិន្ទុដើម្បីលើកពានក្របខ័ណ្ឌ Premier League ប៉ុន្តែលោកបានបន្ថែមថាវាមិនមែនជាអ្វីដែលលោកផ្តោតចម្បងនោះទេ ។

    Image result for Jurgen Klopp

    ក្រុមហង្សក្រហម Liverpool បានធានាថាពួកគេនឹងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅថ្ងៃបុណ្យណូអែលជាមួយនឹងការទទួលជ័យជម្នះ ២-០ លើក្រុម Wolves កាលពីថ្ងៃសុក្រដែលធ្វើឱ្យពួកគេមាន ៤៨ ពិន្ទុនៅរដូវកាលនេះ ។ បច្ចុប្បន្នក្លឹបមេឃខៀវ Manchester City ស្ថិតនៅពីក្រោយក្រុមរបស់លោក Jurgen Klopp ចំនួន ៤ ពិន្ទុ ប៉ុន្តែពួកគេអាចកាត់បន្ថយពិន្ទុឲ្យនៅចាញ់ត្រឹមតែមួយពិន្ទុវិញ ប្រសិនបើពួកគេអាចយកឈ្នះទៅលើក្រុម Crystal Palace នៅថ្ងៃសៅរ៍នេះ ។

    Image result for Liverpool

    បើទោះបីយ៉ាងណាក៏ដោយក្លឹប Tottenham Hotspur ដែលកំពុងស្ថិតក្នុងលំដាប់ទី ៣ ក៏មានពិន្ទុខ្ពស់រហូតដល់ទៅ ៣៩ ពិន្ទុផងដែរ ហើយពួកគេនៅសល់ចំនួន ១ ប្រកួតនៅក្នុងដៃទៀតផង ហើយប្រសិនបើពួកគេអាចផ្តួលក្រុម Everton បាននៅថ្ងៃអាទិត្យនេះបានពួកគេនឹងកាត់បន្ថយពិន្ទុពីក្លឹប Liverpool ឲ្យនៅសល់ត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ។

    Image result for Manchester City

    ថ្លែងទៅកាន់ Sky Sports បន្ទាប់ពីការប្រកួតលោក Klopp បាននិយាយថា៖ ” អ្នកប្រហែលជាត្រូវការពិន្ទុចំនួន ១០៥ ពិន្ទុនៅចុងបញ្ចប់នៃរដូវកាលនេះ អ្នកមិនដឹងទេ ” ។

    Related image

    លោក Klopp បានបន្តទៀតថា៖ ” ខ្ញុំមិនដឹងថាក្រុមណានឹងត្រូវការអ្វីទេ ។ ខ្ញុំគ្រាន់តែនិយាយថាវាខុសពីព្រោះអ្នករាល់គ្នាសួរខ្ញុំអំពីស្ថានភាព ។ មាននរណាម្នាក់បាននិយាយថាបួនប្រកួតចុងក្រោយនេះ ក្រុមដែលឈរនៅកំពូលតារាងនៅថ្ងៃបុណ្យណូអែលបានឈ្នះពានលីកនោះទេ ។ ប្រសិនបើក្រុមផ្សេងទៀតទាំងអស់ឈ្នះនៅថ្ងៃស្អែក ខ្ញុំគិតថាបីឬបួនក្រុមមានច្រើនជាង ៤០ ពិន្ទុដែលវាពិតជាអស្ចារ្យ ” ។

    Image result for Liverpool

    លោកបន្ថែមទៀតថា៖ ” ប្រសិនបើអ្នកចង់ឈ្នះពាន ។ អ្នកត្រូវការ ១០៥ ពិន្ទុដើម្បីក្លាយជាម្ចាស់ជើងឯក ហើយបន្ទាប់មកធ្វើវា ប៉ុន្តែយើងមិនគិតពីវាទេ ។ ខ្ញុំមិនបានគិតពីមុនទេ ហើយខ្ញុំមិនបានគិតពីរឿងនេះឡើយ ។ ខ្ញុំគ្រាន់តែព្យាយាមឆ្លើយតាមរបៀបដ៏ប៉ិនប្រសប់តែប៉ុណ្ណោះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី