Juventus បានចុះហត្ថលេខាភាពដៃគូជាមួយ Adidas ដោយទទួលបានទឹកប្រាក់ ៤៦៤ លានដុលារ

8776
  • ក្លិបសេះបង្កង់ Juventus បានប្រកាសជាផ្លូវការថាពួកគេបានពង្រីកភាពជាដៃគូរបស់ពួកគេជាមួយនឹងក្រុមហ៊ុនសម្លៀកបំពាក់ Adidas រហូតដល់ឆ្នាំ ២០២៧ ដោយបានធានាយ៉ាងហោចណាស់ក្លឹបយក្សរបស់អ៊ីតាលីមួយនឹងទទួលបានទឹកប្រាក់ដ៏មហាសាលរហូតដល់ ៤០៨ លានអឺរ៉ូ ( ៣៦៧ លានផោន / ៤៦៤ លានដុល្លារ ) ពីក្រុមហ៊ុនសំលៀកបំពាក់យក្សរបស់ពិភពលោកមួយនេះ ។

    Related image

    កិច្ចព្រមព្រៀងកាលមុនរបស់ម្ចាស់ជើងឯកអ៊ីតាលីជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយនេះបានចាប់ផ្តើមកាលពីឆ្នាំ ២០១៥ និងត្រូវបានកំណត់ថានឹងផុតកំណត់នៅឆ្នាំ ២០២១ ប៉ុន្តែភាគីទាំងពីរបានជ្រើសរើសដើម្បីធានាថាភាពជាដៃគូរបស់ពួកគេនឹងបន្តដោយបានចុះកុងត្រាជាមួយគ្នារហូតដល់ឆ្នាំ ២០២៧ បន្តទៀត ។

    Image result for ronaldo

    ក្រុមហ៊ុន Adidas នឹងក្លាយជាដៃគូបច្ចេកទេសសម្រាប់ក្រុមឈុតធំរបស់ក្លឹប Juventus ក៏ដូចជាក្រុមយុវជនរបស់ពួកគេផងដែរ ហើយកិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍សម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះនៅពេលចាប់ផ្តើមយុទ្ធនាការរដូវកាល ២០១៩-២០២០ ខាងមុខ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី