Man Utd ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវទឹកប្រាក់ចំនួន ៧០ លានផោនសម្រាប់អ្នកចាំទីដៃ១របស់អង់គ្លេស

7481

ក្លិបបីសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់នូវទឹកប្រាក់ចំនួន ៧០ លានផោនសម្រាប់អ្នកចាំទីដៃទីមួយរបស់ក្លឹប Everton គឺអ្នកចាំទី Jordan Pickford នេះបើយោងតាមការសែត The Mirror បានចុះផ្សាយ ។

Image result for Jordan Pickford

ក្នុងការគ្រោងចំណាយលុយដ៏ច្រើនដ៏សន្ធឹកសន្ធាប់ក្នុងការនាំយកអ្នកចាំទីដៃទីមួយរបស់ក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេសន្មត់ថាដើម្បីទុកបម្រុងក្នុងករណីដែលអ្នកចាំទីដៃស្អិត David De Gea ចាកចេញពីកីឡាដ្ឋាន Old Trafford ក្នុងពេលណាមួយ ។ ក្រុមថ្នាក់ដឹកនាំរបស់ក្រុមបិសាចក្រហមបានកំណត់ Pickford របស់ក្រុមស្ករគ្រាប់ Everton គឺជាជម្រើសដ៏ល្អបំផុតក្នុងការទៅជំនួសកន្លែងរបស់ De Gea ខណៈដែលអ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្លឹបនិងប្រទេសរបស់គាត់ ។

Image result for Jordan Pickford

David De Gea កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពឹលទាក់ទងទៅនឹងអនាគតរបស់គាត់នៅឯក្លឹប Manchester United ។ ខណៈបច្ចុប្បន្នក្លិប Manchester United បង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ និងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅប្រកួតប្រជែងសម្រាប់ពានរង្វាន់លំដាប់អន្តរជាតិ ( UEFA Champions League ) នៅឡើយទេក្នុងរយះប៉ុន្មាចុងក្រោយនេះ ស្របពេលអ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំរូបនេះនឹងមានបំណងបន្តស្នាក់នៅ ប្រសិនបើក្លឹបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះនឹងធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្រុម ។

Image result for David De Gea

ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United កំពុងព្យាយាមធ្វើការចរចាជាមួយអ្នកចាំទីដៃទី១ របស់អេស្ប៉ាញអស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់ទទួលជោគជ័យនៅឡើយទេ ខណះ David De Gea ត្រូវបានក្រុមបិសាចក្រហមសម្រេចបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិបន្ថែមរយះពេល ១២ ខែទៀត ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី