ក្លឹប Paris Saint-Germain ត្រូវតែបង្ខំចិត្តលក់ Neymar និង Mbappe ចេញជាដាច់ខាត

12920
  • យោងតាមប្រភពព័ត៌មានបារាំង Mediapart បានឱ្យដឹងថាក្លឹប Paris Saint-Germain ត្រូវតែរកលុយឲ្យបានចំនួន ១៧០ លានអឺរ៉ូដើម្បីឲ្យស្របតាមបទបញ្ជារបស់ច្បាប់ Financial Fair Play របស់ UEFA ។

    ម្ចាស់ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ត្រូវតែដោះស្រាយបញ្ហានេះជាដាច់ខាត ហើយរឿងដែលក្លឹបយក្សរបស់បារាំងមួយនេះអាចដោះស្រាយមានតែវិធីមួយគត់គឺត្រូវតែលក់តារាឆ្នើមរបស់ខ្លួនម្នាក់ក្នុងចំណោមកីឡាករ Neymar Jr និង Kylian Mbappe នៅក្នុងរដូវក្ដៅខាងមុខនេះ ខណះតម្លៃខ្លួនរបស់អ្នកទាំងពីរនាក់នេះម្នាក់ៗមិនក្រោម ១៨០ លានអឺរ៉ូនោះឡើយ ស្របពេលពួកគេត្រូវការលុយតែ ១៧០ លានអឺរ៉ូប៉ុណ្ណោះដើម្បីស្របតាមច្បាប់ Financial Fair Play របស់ UEFA ។

    Image result for Neymar Jr with Kylian Mbappe

    ទាំង Neymar Jr និង Kylian Mbappe សុទ្ធសឹងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្ទេរទៅកាន់ក្លឹបអធិរាជស Real Madrid ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណះខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះចង់វិលត្រឡប់មកកាន់ក្លឹប Barcelona វិញក្នុងរយះពេលថ្មីៗនេះ បន្ទាប់ពីការផ្ទេរបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូរបស់តារាឆ្នើមរបស់ក្រុមស៊ាំបាប្រេស៊ីលរូបនេះផ្លាស់ទៅកាន់ក្លឹប Paris Saint-Germain កាលពីរដូវក្តៅឆ្នាំ ២០១៧ ។

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី