Conte បដិសេធចង់បាន Hazard ប៉ុន្តែកំពុងពិចារណានាំយក Bale មកកាន់ Spurs ជាលើកទី៣

15880
  • Tottenham Hotspur បានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើ Eden Hazard ពី Real Madrid ប៉ុន្តែកំពុងពិចារណាលើកិច្ចព្រមព្រៀងមួយសម្រាប់ Gareth Bale នេះបើយោងតាមសារព័ត៌មាន El Nacional ។
    ក្រុមអធិរាជស Real Madrid បានផ្តល់ជូនកីឡាករទាំងពីរទៅកាន់ក្រុមមាន់ខ្នាយមាស Spurs ខណៈដែលពួកគេចង់ផ្លាស់ប្តូរអ្នករកប្រាក់ចំណូលខ្ពស់ៗចេញពីវិក្កយបត្រប្រាក់ឈ្នួលរបស់ពួកគេ ចំពេលកីឡាករទាំងពីជាអ្នកមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្លិប តែបែរមិនសូវបានបង្ហាញខ្លួនទៅវិញ ភាគច្រើនជួបបញ្ហារបួស និងអង្គុយលើកៅអីបម្រុង។
    គ្រូបង្វឹកថ្មីរបស់ Tottenham លោក Antonio Conte ស្គាល់ Hazard យ៉ាងច្បាស់តាំងពីពេលគាត់នៅដឹកនាំ Chelsea ប៉ុន្តែបានបដិសេធមិនចុះហត្ថលេខាលើកីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ៣០ឆ្នាំរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរក្នុងតម្លៃទាបសម្រាប់ Bale ដែលនឹងត្រូវផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ គឺជាជម្រើសដ៏មានសក្តានុពលបំផុតមួយសម្រាប់ Spurs។
    គួរជម្រាបជូនផងដែរថា បច្ចុប្បន្ន Hazard លែងត្រូវចាត់ទុកជាកីឡាករសំខាន់ទៀតហើយ ព្រោះតែការធ្លាក់ទម្រង់លេងដែលបណ្ដាលមកពីបញ្ហារបួសជាញឹកញាប់ ដោយគិតមកទល់ពេលនេះ Hazard រកបានត្រឹមតែ ៥គ្រាប់ប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់។ ចំណែកឯ Bale ក៏មិនសូវខុសគ្នាពី Hazard ប៉ុន្មានដែរ ដោយភាគច្រើនជួបបញ្ហារបួស និងគ្រូបង្វឹកមើលរំលង ខណៈរដូវកាលមុនបានវិលត្រឡប់ទៅលេងនៅ Spurs ក្នុងលក្ខខណ្ឌខ្ចីជើង៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី