មែនហ្នឹង! ស្ដេចល្បឿន Bolt ថា បើសិន Man Utd គ្មាន Ronaldo ទេ មិនដឹងវេទ.នាប៉ុណ្ណាទេ

19765
  • Cristiano Ronaldo កំពុងសង្គ្រោះ Manchester United គ្រប់ការប្រកួត នេះបើយោងតាមសម្ដីលោក Usain Bolt។
    United បានស៊ូទ្រាំនឹងការចាប់ផ្តើមមិនល្អសម្រាប់យុទ្ធនាការឆ្នាំ២០២១-២២ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដោយបានធ្លាក់ទៅលេខ ៦ នៃក្របខណ្ឌ Premier League ជាមួយនឹងកំណត់ត្រាឈ្នះ ៥ ស្មើ ២ និងចាញ់ ៤ ពីការប្រកួតបើកឆាក ១១លើករបស់ពួកគេ។
    ការវិលត្រឡប់របស់ Ronaldo ទៅ Old Trafford ពី Juventus ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ បានបង្កើនឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ Man Utd ។ សម្រាប់វត្តមានកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានជួយសង្គ្រោះក្រុមបិសាចក្រហមយ៉ាងច្រើននៅប្រកួតសំខាន់ៗ ដោយបច្ចុប្បន្ន Ronaldo ស៊ុតបញ្ចូលទីបានចំនួន ៩គ្រាប់ពីនៅគ្រប់ការប្រកួតទាំងអស់។
    ម្ចាស់មេដាយមាសអូឡាំពិក ៨ សម័យលោក Bolt បានប្រាប់ The National News ថា៖ “យើងនឹងតស៊ូ។ Cristiano បានជួយសង្គ្រោះយើងរាល់ការប្រកួត។ បុរសម្នាក់ត្រូវធ្វើការងារទាំងអស់នោះ។ យើងលេងបាល់មិនបានល្អយូរមកហើយ។ នៅពេលដែលលោក Alex Ferguson ជាអ្នកគ្រប់គ្រង យើងត្រូវឈ្នះ ពីព្រោះគាត់នឹងទាមទារឱ្យអ្នកឈ្នះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី