Arthur Melo ៖ ខ្ញុំកំពុងអធិស្ឋានសុំឱ្យ Neymar ត្រឡប់មកកាន់ក្លឹប FC Barcelona វិញ

17323
  • ខ្សែបម្រើ Arthur Melo របស់ក្លឹប FC Barcelona បាននិយាយថាគាត់កំពុងតែអធិស្ឋានសុំឱ្យ Neymar នឹងវិលត្រលប់មកកាន់កីឡដ្ឋាន Camp Nou វិញ ។

    Image result for arthur barcelona

    តារាសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរពីក្លឹប FC Barcelona ទៅកាន់ក្លឹប Paris Saint-Germain ជាមួយតម្លៃខ្លួនចំនួន ២២២ លានអឺរ៉ូកាលពីរដូវក្តៅឆ្នាំ ២០១៧ ហើយកីឡាករវ័យ ២៦ ឆ្នាំរូបនេះក៏បានជួយឲ្យក្លឹបថ្មីរបស់ខ្លួនប្រមូលពានទាំងអស់នៅក្នុងប្រទេសបារាំងកាលពីរដូវកាលមុនផងដែរ ។

    Image result for Neymar

    ទោះជាយ៉ាងណាក៏ដោយមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា Neymar កំពុងតែមិនសប្បាយចិត្តនៅប្រទេសបារាំង ហើយអាចនឹងចាកចេញក្នុងពេលឆាប់នេះ ។ Real Madrid ក៏ត្រូវបានគេរាយការណ៍ផងដែរថាកំពុងតាមដានស្ថានភាពរបស់កីឡាករ Neymar យ៉ាងខ្លាំង ហើយការវិលត្រលប់មកកាន់ក្លឹប Barcelona វិញក៏ត្រូវបានគេយកមកពិភាក្សាយ៉ាងក្ដៅគគុកផងដែរ ។

    Image result for arthur barcelona

    ហើយមិត្តរួមក្រុមអន្តរជាតិរបស់ Neymar ដែលបានផ្ទេរពីក្លឹប Gremio មកកាន់ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងតម្លៃខ្លួនចំនួន ៤០ លានអឺរ៉ូកាលពីរដូវក្តៅនេះ កីឡាករ Arthur Melo សង្ឃឹមថាថ្ងៃណាមួយគេនឹងឃើញ Neymar ត្រលប់មកកាន់កីឡដ្ឋាន Camp Nou វិញក្នុងពេលឆាប់ៗខាងមុខនេះ ។

    Image result for Neymar

    Arthur បានប្រាប់ការសែត Mundo Deportivo ថា៖ ” ខ្ញុំផ្ទាល់កំពុងអធិស្ឋានសម្រាប់គាត់ ( Neymar ) ឱ្យមក ពីព្រោះគាត់ជាតារាល្បីដែលមិនអាចប្រកែកបានទេ ។ ខ្ញុំគិតថាកីឡាករល្អៗមានកាន់តែច្រើននៅក្នុងក្រុមនេះ Barcelona ) គឺកាន់តែប្រសើរ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី