PSG គ្រោងនឹងលក់តារាកំពូលរូបនេះចេញ ប្រសិនបើ Mbappe យល់ព្រមតកុងត្រាថ្មី

29126
  • El Nacional បាននិយាយថា Paris Saint-Germain នឹងបញ្ចេញ Neymar ប្រសិនបើ Kylian Mbappe បន្តកុងត្រាថ្មីដោយអព្ភូតហេតុណាមួយ។
    Paris Saint-Germain មានវិក័យប័ត្រប្រាក់ឈ្នួលច្រើនហួសហេតុហើយវានឹងកាន់តែធំ ប្រសិនបើ Mbappe ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលក្លឹប Parisians កំពុងស្នើសុំ ស្របពេលតារាវ័យក្មេងបារាំងរូបនេះ នឹងផុតសុពលភាពកិច្ចសន្យានៅចុងបញ្ចប់រដូវកាល២០២១/២០២២នេះ។
    ដូច្នេះហើយ PSG ប្រហែលជាត្រូវលក់អតីតខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Neymar ដែលមានប្រាក់ខែច្រើនលំដាប់ទី២ផងដែរ ដើម្បីរក្សាតុល្យភាពសៀវភៅរបស់ពួកគេ ប្រសិនបើ Mbappe បន្តកុងត្រាថ្មី។
    PSG មានវិក័យប័ត្រប្រាក់ឈ្នួលដ៏ធំបំផុតមួយនៅអឺរ៉ុប ហើយវាកាន់តែធំបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធ Lionel Messi លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅពីក្លិប Barcelona។ ទោះបីជាយ៉ាងណាក៏ដោយ Mbappe ហាក់ដូចជាចង់ចូលរួមជាមួយក្រុម Real Madrid ជាខ្លាំង ខណៈដែលគាត់បានបន្តបដិសេធការផ្តល់ជូនកិច្ចសន្យាថ្មីពី PSG៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី