Cruyff ៖ Barce គួរតែរៀនពី Real នៅពេលដែលគ្មាន Ronaldo ហើយពួកគេនឹងដូចគ្នាបើ Messi ចាកចេញ

13478
  • ការធ្លាក់ទម្រង់លេងរបស់ក្លឹប Real Madrid បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo គឺជាការព្រមានដ៏ធំមួយចំពោះក្លឹប FC Barcelona នេះបើយោងតាមលោក Jordi Cruyff ដែលជាអតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ ។

    Image result for Jordi Cruyff

    Cristiano Ronaldo វ័យ ៣៣ ឆ្នាំបានចាកចេញពីក្លិប Real Madrid ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ កាលពីខែកក្កដា បន្ទាប់ពីបានចំណាយពេលដ៏អស្ចារ្យអស់ ៩ រដូវកាលជាមួយនឹងក្លិបយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះ ។

    Image result for Cristiano Ronaldo

    ការចាប់ផ្ដើមរដូវកាលរបស់ក្លឹបអធិរាជស Real Madrid បានជួបការលំបាកយ៉ាងខ្លាំងក្នុងការអវត្តមានរបស់ Ronaldo ដោយកំពុងចាញ់ក្រុមឈរនៅកំពូលតារាងដែលជាគូប្រជែងធំបំផុតរបស់ខ្លួនគឺក្លឹប Barcalona រហូតដល់ចំនួន ៨ ពិន្ទុឯណោះ បើទោះបីជាពួកគេនៅសល់ ១ ប្រកួតទៀតយ៉ាងណាក៏ដោយ ។ Lionel Messi កំពុងជាប់កិច្ចសន្យាជាមួយ Barca រហូតដល់ឆ្នាំ ២០២១ ឯណោះ ខណះលោក Cruyff បានជំរុញឱ្យ Barcelona រៀនពីកំហុសឆ្គងរបស់ក្លិប Real Madrid ។

    Image result for Lionel Messi

    គ្រូបង្វឹករបស់ក្លឹប Chongqing Dangdai Lifan រូបនេះបានប្រាប់ Sport ថា៖ ” អ្វីដែលបានកើតឡើងចំពោះ Real Madrid គឺជាការព្រមានដ៏ធំបំផុតមួយសម្រាប់ក្រុម Barcelona  ។ Messi តែងតែជួយ Barce គ្រប់ពេលវេលា ។ អ្នកវិភាគ Real Madrid ហើយអ្នកនឹងឃើញថា Cristiano គឺជាបុរសម្នាក់ដែលតែងតែកាន់ឆ័ត្រឲ្យ Real ជានិច្ច ។ នៅពេលមេឃភ្លៀងគ្មាននរណាម្នាក់នឹងអាចសើមនោះឡើយ ប៉ុន្តែឥឡូវនេះពួកគេគ្មានឆ័ត្រទៀតនោះទេ ” ។

    Image result for Cristiano Ronaldo

    ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានរីករាយជាមួយនឹងការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យនៅក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានរហូតដល់ចំនួន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២០ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ។ ខណះ Ronaldo ស៊ុតបញ្ចូលទីបានចំនួន ១២ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន  ៧ ដងផងដែរសម្រាប់ក្លឹប Juventus ដែលជាក្រុមថ្មីរបស់ខ្លួន ស្របពេល Juventus កំពុងសម្លឹងរកការលើកពានលីគកំពូលអ៊ីតាលីលើកទី ៨ ជាប់ៗគ្នា ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី