Mateo Kovacic ៖ Eden Hazard បានសួរខ្ញុំអំពីក្លឹប Real Madrid

7111

ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea កីឡាករ Mateo Kovacic បានបង្ហើបថាមិត្តរួមក្រុមរបស់ខ្លួនគឺកីឡាករ Eden Hazard បានធ្វើការសាកសួរគាត់អំពីក្លឹប Real Madrid ខណះក្នុងរយះប៉ុន្មានឆ្នាំចុងក្រោយនេះខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះតែងតែផ្សាភ្ជាប់ទៅនឹងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ។

Image result for Mateo Kovacic

ជាមួយនឹងកិច្ចសន្យារបស់ Eden Hazard នៅសល់រយៈពេល ១៨ ខែទៀត អនាគតរបស់គាត់បានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុក ខណះក្លឹប Chelsea កំពុងរៀបចំកិច្ចសន្យាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ក្លិបដោយសង្ឃឹមថានឹងរក្សាកីឡាករវ័យ ២៧ ឆ្នាំរូបនេះឲ្យបន្តនៅកីឡដ្ឋាន Stamford Bridge បន្តទៀត ។

Image result for Eden Hazard

Mateo Kovacic ដែលជាកីឡាកររបស់ក្លិប Real Madrid ដែលកំពុងខ្ចីជើងលេងនៅក្លិប Chelsea  ត្រូវបានគេសួរថាតើ Hazard មានបំណងផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu ដែលឬទេ? ដោយខ្សែបម្រើអន្តរជាតិក្រូអាតរូបនេះបានសារភាពថា Hazard បានសួរខ្លួនអំពីក្លឹប Real Madrid ប៉ុន្តែបានបញ្ជាក់ថាមិត្តរួមក្រុមរបស់លោករូបនេះកំពុងផ្តោតអារម្មណ៍យ៉ាងពេញទំហឹងជាមួយ Chelsea ។

Image result for Eden Hazard with Mateo Kovacic

Kovacic បាននិយាយថា៖ ” សម្រាប់ខ្ញុំគាត់ ( Eden Hazard ) ជាកីឡាករមិនគួរឱ្យជឿ ។ ខ្ញុំមិនដឹងថារូបគេជាកីឡាករល្អនោះទេ ហើយរូបគេអាចក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករពីរឬបីនាក់ក្នុងពិភពលោក ។ គាត់បានសួរខ្ញុំថាតើវានៅទីនោះ ( នៅ Real Madrid ) ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំជាមួយគ្នាដើម្បីផ្តោតអារម្មណ៍ទាំងស្រុងលើ Chelsea ។ គាត់ផ្តោតសំខាន់លើការធ្វើរឿងដ៏អស្ចារ្យជាមួយ Chelsea  ” ។

Image result for Eden Hazard with Mateo Kovacic

កីឡាករសញ្ជាតិបែលហ្សិកវ័យ ២៧ ឆ្នាំរូបនេះបានបញ្ជាក់ម្តងទៀតហើយម្ដងទៀតថាក្លឹប Real Madrid តែងតែជាក្លឹបពិសេសសម្រាប់គាត់ ដោយ Hazard បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីបំផុតជាមួយ RMC ថា៖ ” ខ្ញុំតែងតែចូលចិត្តក្លិប Real Madrid ទោះបីក្លឹបមានឬគ្មាន Zidane ក៏ដោយ ។ នៅចុងឆ្នាំនេះ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតនៅ Chelsea ខ្ញុំនឹងឃើញវាជាការសម្រេចចិត្តរបស់ខ្ញុំ ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី