Dejan Lovren ៖ គ្រប់ការប្រកួតទាំងអស់គឺតែងតែជាវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្លឹប Liverpool

6669

កីឡាករ Dejan Lovren បានជំរុញឱ្យក្លឹបហង្សក្រហម Liverpool យកចិត្តទុកដាក់រាល់ការប្រកួតរាល់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League ដូចជាវគ្គផ្តាច់ព្រ័ត្រមួយ ក្រោយពីក្រុមរបស់លោក Jurgen Klopp កំពុងវ៉ាដាច់គេរហូតដល់ទៅ ៦ ពិន្ទុក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ។

Image result for Dejan Lovren

ការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្លឹប Manchester City ក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងរបស់ក្លឹប Leicester City ស្របពេលដែលក្លឹបហងក្រហម Liverpool បានបំបាក់ក្រុម Newcastle United ក្នុងលទ្ធផល ៤-០ នៅក្នុងកីឡដ្ឋាន Anfield ដោយបានរុញឲ្យក្រុមរបស់លោក Jurgen Klopp បន្តឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League បើគិតត្រឹមសប្ដាហ៍ទី ១៩ នេះ ។ ខណះ ខ្សែការពារឆ្នើមរបស់ក្លឹបហងក្រហម Liverpool និងជម្រើសជាតិក្រូអាត កីឡាករ Dejan Lovren  បាននិយាយថារាល់ការប្រកួតរបស់ហងក្រហម គឺពួកគេតែងតែចាត់ទុកដូចជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។

Image result for Liverpool

Lovren បាននិយាយថា៖ ” យើងផ្តោតលើខ្លួនយើង ហើយវាជាការប្រកួតមួយសម្រាប់យើង ។ រាល់ការប្រកួតគឺជាវគ្គផ្តាច់ព្រ័ត្រសម្រាប់យើង ។ វាជាការប្រកួតតង់ទី១ ដ៏ស្វិតស្វាញ វាមានការលំបាកក្នុងការរកគ្រាប់បាល់ជាមួយ Newcastle ប៉ុន្តែយើងបានបង្ហាញពីភាពអត់ធ្មត់និងគុណភាព ។ យើងត្រូវរក្សាសន្ទុះនេះហើយបន្ទាប់ពីការប្រកួតពីរបីទៀតយើងនឹងឃើញកន្លែងដែលយើងនៅ ” ។

Image result for Liverpool

ខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះបានបន្តទៀតថា៖ ” យើងគ្រាន់តែសម្លឹងមើលខ្លួនយើងពីរបៀបដែលយើងធ្វើហើយនេះជាអ្វីដែលអ្នកចាត់ការចង់បានពីយើង ហើយអ្វីដែលនៅសល់នឹងកើតឡើង ។ វាជាថ្ងៃល្អសម្រាប់យើងហើយវាល្អសម្រាប់អ្នកគាំទ្រហើយសូមធ្វើវាម្តងទៀតចំពោះក្រុម Arsenal ( នៅថ្ងៃសៅរ៍ ) ។ វាមិនងាយស្រួលទេនៅថ្ងៃនេះដើម្បីឈ្នះ ៤-០ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី