វីរបុរស Casillas ជឿជាក់មុតមាំថា Real Madrid នឹងឈ្នះជើងឯកអឺរ៉ុប UCL រដូវកាលនេះ

25648
  • អតីតប្រធានក្រុម Real Madrid និងអ្នកចាំទី Iker Casillas ជឿជាក់ថា Los Blancos គឺជាក្រុមមួយក្នុងចំណោមក្រុមដែលឈានមុខគេក្នុងការឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះ។
    ទោះបីជាចាញ់ក្រុមមិនដែលឮឈ្មោះ Sheriff Tiraspol នៅលើទឹកដីខ្លួនឯងក៏ដោយ ក៏ Real Madrid បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃពូល D ដោយមាន ៩ ពិន្ទុពីការប្រកួតបើកឆាកចំនួន ៤លើករបស់ពួកគេ ដោយការប្រកួតពីរចុងក្រោយនៃវគ្គចែកពូលរបស់ពួកគេ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេស Moldova មុនពេលទទួលក្រុមខ្លាំងអ៊ីតាលី Inter Milan។
    អតីតកំពូលអ្នកចាំទីដែលចូលនិវត្តន៍ Casillas បាននិយាយក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ MARCA Sport Weekend ក្នុងទីក្រុង Seville ថា៖ “ខ្ញុំគិតថាក្រុម Real Madrid នេះអាចឈ្នះពានរង្វាន់ Champions League”។
    វីរបុរស Real Madrid និងអេស្ប៉ាញខាងលើបន្តថា៖ “ខ្ញុំគិតថាមាន ៤ ឬ ៥ក្រុមដែលឈានមុខគេ។ ខ្ញុំជឿថា Bayern Munich លេងបានល្អណាស់ ទាំងក្នុងផ្ទះ និងក្រៅដី។ Real Madrid អាចធ្វើបានជាមួយកីឡាករវ័យក្មេងៗ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី