លោក Ole Gunnar Solskjaer ៖ Paul Pogba កំពុងតែសប្បាយចិត្តនៅពេលឥឡូវនេះ

7296

លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅបណ្ដោះអាសន្នរបស់ក្លឹប Manchester United បានអះអាងថា Paul Pogba កំពុងតែ សប្បាយចិត្តនៅពេលឥឡូវនេះ បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះបានក្លាយជាកីឡាករសំខាន់ឡើងវិញនៅក្នុងក្រុមក្រោមការដឹកនាំរបស់លោក ។

Image result for Ole Gunnar Solskjaer

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ម្នាក់ឯង ខណៈដែលក្រុម Man United បានទទួលជ័យជម្នះ ៣-១ លើក្រុម Huddersfield Town ស្របពេលដែលលោក Solskjaer បានទទួលជ័យជម្នះជាលើកទី ២ ជាប់ៗគ្នាក្នុងការកាន់តំណែងរបស់គាត់ ។ ការទទួលជ័យជម្នះនេះគឺជាលើកដំបូងរបស់លោក Solskjaer នៅក្នុងកីឡដ្ឋាន Old Trafford បន្ទាប់ពីលោកដឹកនាំប្រកួតដំបូងឈ្នះក្នុងលទ្ធផល ៥-១ លើក្រុម Cardiff City កាលពីសប្តាហ៍មុន ។

Image result for Paul Pogba

ថ្លែងបន្ទាប់ពីការប្រកួតទៅកាន់ BBC Sport គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបាននិយាយថា Paul Pogba កំពុងរីករាយចំពោះស្ថានភាពលេងក្រោមការដឹកនាំរបស់លោកជាជាងក្រោមការដឹកនាំរបស់លោក Jose Mourinho ។ លោក Ole បាននិយាយថា៖ ” Paul ដឹងថាគាត់អាចរកគ្រាប់បាល់និងបង្កើតឱកាសបានច្រើន ។ គាត់មានជំនួយតិចតួចកាលពីសប្តាហ៍មុន ។ ឥឡូវនេះគាត់កំពុងសប្បាយរីករាយណាស់ ” ។

Related image

គួរបញ្ជាក់ឲ្យដឹងផងដែរថា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបីសាចក្រហម Machester United លោក Ole Gunnar Solskjaer បានចូលមកដឹកនាំក្រុមយក្សរបស់អង់គ្លេសមួយនេះ បន្ទាប់ពីលោក Jose Mourinho ត្រូវបានក្លឹបបណ្ដេញចេញពីតំណែងក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អនារដូវកាលថ្មីនេះ ខណះបច្ចុប្បន្ន Manchester United កំពុងងឈរនៅលេងរៀងទី ៦ ដោយមាន ៣២ ពិន្ទុ បើគិតត្រឹមសប្ដាហ៍ទី ១៩ មកនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី