Modric ៖ គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំនិងក្តីប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺចង់បញ្ចប់អាជីពនៅ Real Madrid

12032
  • កីឡាករ Luka Modric បានអះអាងថាខ្លួនចង់បញ្ចប់អាជីពរបស់គាត់នៅក្នុងក្លឹប Real Madrid បន្ទាប់ពីខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះជួបរដូវកាលដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់ខ្លួន ។

    Related image

    ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបានឈានដល់កម្រិតកំពូល បន្ទាប់ពីជួយឲ្យ Real Madrid លើកពានរង្វាន់ UEFA Champions League ៣ រដូវកាលជាប់ៗគ្នា និងជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup និងបានធ្វើឲ្យកីឡាករូបនេះឈ្នះពានបុគ្គលធំៗជាច្រើនដូចជា កីឡាករល្អបំផុតរបស់ UEFA និង កីឡាករល្អបំផុតរបស់​ FIFA និងពានរង្វាន់ Ballon d’Or ។

    Image result for Luka Modric

    ថ្លែងនៅក្នុងទីក្រុង Zagreb កីឡាករ Luka Modric បាននិយាយថា៖ ” គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំនិងក្តីប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺចង់បញ្ចប់អាជីពនៅក្នុងក្លឹប Real Madrid ដែលជាសេណារីយ៉ូដ៏ល្អបំផុត ។ ប៉ុន្តែដើម្បីសម្រេចបានបែបនោះ ខ្ញុំត្រូវតែមានសមត្ថភាពក្នុងការលេងនៅលើកំពូលដែលជាកម្រិតខ្ពស់បំផុត ។ នោះនឹងមិនងាយស្រួលទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី