គម្រោង World Cup 2022 នៅប្រទេសកាតា បានចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

11144
  • ការចំណាយដំបូងនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា គឺខ្ពស់ជាងការរៀបចំរាល់ដងរាប់សិបដង។
    ការប្រកួតបាល់ទាត់ធំបំផុត FIFA World Cup គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំក្រោយនេះហើយ ដោយទឹកដីរៀបចំព្រឹត្តិការណ៍ដ៏ធំរៀងរាល់ ៥ឆ្នាំម្ដងមួយនេះ គឺប្រទេសកាតាជាអ្នកទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ យើងទាំងអស់គ្នាដឹងរួចហើយថា កាតាគឺជាប្រទេសមានបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដូច្នេះរាល់ការចំណាយអ្វីសុទ្ធសឹងតែចាយលុយធំធ្វើឱ្យបានល្អដា.ច់គេឯង។ ជាក់ស្ដែងដូចជាការចំណាយទៅលើគម្រោង World Cup 2022 នេះតែម្ដង ពោលគឺច្រើនជាងពេលមុនៗឆ្ងាយណាស់។
    ជាមួយគ្នានេះ បើយោងតាមប្រភពមួយបានទម្លាយឱ្យដឹងថា ថ្លៃចំណាយដើមក្នុងការរៀបចំត្រៀមទទួលព្រឹត្តិការណ៍ គឺខ្ពស់ជាង ១៩ដងនៃការចំណាយដំបូងការប្រកួត World Cup 2018 ។ ១៤.៦ ដងខ្ពស់ជាង World Cup 2014 នៅប្រទេសប្រេស៊ីល និងខ្ពស់ជាងការចំណាយដំបូងនៅ World Cup 2010 រហូតដល់ទៅ ៦១ ដងឯណោះ។
    គួរជម្រាបជូនផងដែរថា ការចំណាយដំបូង ២២០ ពាន់លានដុល្លារនៃ World Cup 2022 គឺ
    1) សម្រាប់សាងសង់កីឡដ្ឋានម៉ាស៊ីនត្រជាក់ថ្មីចំនួន ១២ កន្លែង៖ ៤៨ ពាន់លានដុល្លារ
    2) សម្រាប់ការអភិវឌ្ឍឧបករណ៍សម្រាប់អ្នកគាំទ្របាល់ទាត់ និងកីឡាករ៖ ៧៧ ពាន់លានដុល្លារ
    3) សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសកាតា៖ ៥០ ពាន់លានដុល្លារ
    4) សម្រាប់ការអភិវឌ្ឍទីក្រុងថ្មីមួយឈ្មោះ “Lusail City”៖ ៤៥ពាន់លានដុល្លារ៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី