ទោះមិនជោគជ័យ តែ Griezmann មិនសោកស្ដាយសោះឡើយ ដែលផ្លាស់ទៅ Barcelona

9738
  • បើទោះបីជាមិនជោគជ័យជាមួយក្លិប Barcelona យ៉ាងណាក៏ដោយ ក៏ខ្សែប្រយុទ្ធ Antoine Griezmann នៅតែជឿជាក់ថា ការផ្លាស់ទៅទឹកដី Camp Nou គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
    ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ដែលកំពុងប្រកបអាជីពក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Atletico Madrid បានប្រាប់ Telefoot ថា៖ “ខ្ញុំគិតថាពេលវេលារបស់ខ្ញុំនៅ Barcelona មិនមានជាមហន្ត.រាយទេ ព្រោះខ្ញុំស៊ុតបានជិត ២០ គ្រាប់រៀងរាល់រដូវកាល”។
    ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំខាងលើបន្តថា៖ “សម្រាប់ខ្ញុំ វាជាមោទនភាពដ៏ក្រៃលែងដែលបានលេងឱ្យ Barcelona ។ ខ្ញុំរីករាយណាស់ដែលបានលេងនៅទីនោះ។ ខ្ញុំមានមិត្តរួមក្រុមអស្ចារ្យ ខ្ញុំបានរៀនច្រើនពីគ្រូបង្វឹក ទោះបីជាពេលដែលខ្ញុំមិនបានលេង ឬសូម្បីតែពេលមានរឿងស្មុគស្មាញក៏ដោយ”។
    Griezmann បានត្រលប់ទៅ Atletico នៅដើមរដូវក្តៅនេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង បន្ទាប់ពីបាត់បង់តំណែងរបស់គាត់នៅ Barca។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៧ ដងក្នុងការបង្ហាញខ្លួន ១០២ លើកសម្រាប់ Barca តែត្រូវបានគេចាត់ទុកថាមិនទាន់ល្អគ្រប់គ្រាន់នោះទេ។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ លើកសម្រាប់ក្រុម Atletico ក្នុងរដូវកាលនេះ ដោយ ៣គ្រាប់រកបានក្នុងការប្រកួត Champions League៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី