លោក Pochettino សរសើរ Son Heung-min ថាជាកីឡាករមិនគួរឱ្យជឿបន្ទាប់ពីស៊ុតដូចរន្ទះ

33942
  • លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លឹប Tottenham Hotspur បានសម្តែងនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ Son Heung-min បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យកាលពីថ្ងៃពុធនេះ ។

    Related image

    Son Heung-min បានស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ម្នាក់ឯងក្នុងការទទួលជ័យជម្នះរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ៥-០ លើក្រុម Bournemouth ដើម្បីហក់ឡើងទៅឈរនៅលេខ ២ នៃតារាងក្របខ័ណ្ឌ Premier League ។

    Image result for Mauricio Pochettino with Son Heung-min

    កីឡាករសញ្ជាតិកូរ៉េខាងត្បូងវ័យ ២៦ ឆ្នាំរូបនេះស៊ុតបញ្ជូលទីបានចំនួន ១០ គ្រាប់សម្រាប់ Spurs នៅក្នុងគ្រប់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ ។ លោក Pochettino ដែលនឹងត្រូវអវត្តមានកីឡាករមកពីកូរ៉េខាងត្បូងរូបនេះនៅក្នុងខែមករាដោយសារការប្រកួតពានរង្វាន់ Asian Cup នោះបានធ្វើការកោតសរសើរយ៉ាងខ្លាំងទៅ Son ។

    Image result for Mauricio Pochettino with Son Heung-min

    លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” មិនគួរឱ្យជឿ តើខ្ញុំអាចនិយាយអ្វីបាន? Son កំពុងធ្វើការងារដ៏អស្ចារ្យមួយសម្រាប់ក្រុម ។ បន្ទាប់ពីខែវិច្ឆិកាគាត់បានសម្រាក ហើយគាត់កំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវអ្វីដែលល្អបំផុតរបស់គាត់ ហើយខ្ញុំគិតថាគាត់កំពុងធ្វើឱ្យអស្ចារ្យបំផុត គាត់បានចាប់ផ្តើមយុទ្ធនាការដ៏អស្ចារ្យរបស់គាត់ទល់នឹងក្រុមតោខៀវ ហើយរហូតមកដល់ថ្ងៃនេះគាត់កំពុងធ្វើការងារដ៏អស្ចារ្យមួយសម្រាប់ក្រុម ” ។

    Related image

    លោក Pochettino បន្តទៀតថា៖ ” ខ្ញុំសង្ឃឹមថាគាត់នឹងអាចរក្សាកម្រិតបែបនេះបាន ប៉ុន្តែអ្នកដឹងថាគាត់នឹងនៅឆ្ងាយពីក្រុម Tottenham ព្រោះគាត់ត្រូវការទៅលេងជាមួយក្រុមជម្រើសជាតិរបស់គាត់នៅទីក្រុងឌូបៃដើម្បីលេងនៅពានរង្វាន់ Asian Cup ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី