Real Madrid កំពុងគិតគូដេញថ្លៃនាំយកគ្រាប់ពេជ្រអង់គ្លេស Mason Mount ពី Chelsea

9886
  • Real Madrid ជាក្លិបឈានមុខគេក្នុងការនាំយក Mason Mount ចំពេលមានការខកចិត្តរបស់គាត់នៅក្លិប Chelsea នេះបើយោងតាម Fichajes ។
    កីឡាករអន្តរជាតិអង់គ្លេសវ័យក្មេងរូបនេះមានអារម្មណ៍ថា ក្រុមតោខៀវមិនបំពេញតាមអ្វីដែលខ្សែបម្រើប្រយុទ្ធកើតនៅឆ្នាំ១៩៩៩ រូបនេះសង្ឃឹមក្នុងកិច្ចសន្យាថ្មីនោះទេ ហើយឥឡូវនេះអាចស្វែងរកការចាកចេញពីកីឡដ្ឋាន Stamford Bridge។
    ក្លិប Real Madrid នាំមុខគេក្នុងប្រកួតប្រជែងយក Mason Mount ប្រសិនបើគាត់ចាកចេញពី Chelsea ពិតមែន ដោយក្លិបកំពូលៗដូចជា Manchester City និង Bayern Munich ក៏មានបំណងចង់បានផងដែរ។
    គិតមកទល់ពេលនេះ Mason Mount បង្ហាញខ្លួនបានចំនួន ៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងក្របខណ្ឌ Premier League ដោយជួយក្រុមរបស់លោក Thomas Tuchel ឈរនៅកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូលអង់គ្លេស រដូវកាលនេះ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី