ហត់ចិត្តនឹងដឹកនាំ Messi ពេក Pochettino ចង់មកបង្វឹក Ronaldo នៅ Man Utd វិញ

12920
  • Mauricio Pochettino មានឆន្ទៈចាកចេញពី PSG នៅពេលនេះ ហើយចូលកាន់តួនាទីជាអ្នកចាត់ការទូទៅរបស់ Man United នេះបើយោងតាមសារព័ត៌មាន Daily Mail ។
    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤៩ឆ្នាំមិនសប្បាយចិត្តនៅក្លឹបនៃក្របខណ្ឌ Ligue 1 ទេ ហើយហាក់មានអារម្មណ៍ថាពិបាកគ្រប់គ្រងកីឡាករកំពូលៗដូចជា Lionel Messi, Neymar និង Kylian Mbappe ។
    លោក Pochettino ក៏មិនមានទំនាក់ទំនងល្អជាមួយប្រធានផ្នែកកីឡារបស់ PSG លោក Leonardo ដោយអ្នកចាត់ការរូបនេះចង់គ្រប់គ្រងក្លឹបមួយដែលគាត់អាចមានអំណាចច្រើនក្នុងការសម្រេចចិត្តសំខាន់ៗអ្វីៗមួយ។
    តែជាមួយគ្នានេះ លោក Pochettino ត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតគ្រូបង្វឹកលោក Sir Alex Ferguson ដែលវីរបុរសក្រុមបិសាចក្រហមរូបនេះផ្ទាល់ ក៏ចង់ឱ្យអតីតគ្រូបង្វឹក Tottenham មកជំនួសកន្លែងលោក Ole Gunnar Solskjaer ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី