លោក Woodward អាចពន្យាពេលលាឈប់ពី Man Utd ក្រោយក្លិបជួបរឿងស្មុគស្មាញ

11070
  • លោក Ed Woodward អាចពន្យារពេលការចាកចេញរបស់គាត់ពី Manchester United បន្ទាប់ពីបណ្តេញលោក Ole Gunnar Solskjaer នេះបើយោងតាម Sky Sports ។
    អនុប្រធានប្រតិបត្តិរបស់ United ពេលនេះមានគម្រោងជួយក្លឹបមើលការខុសត្រូវលើការតែងតាំងអ្នកចាត់ការបណ្ដោះអាសន្ន និងរកអ្នកស្នងតំណែងរយៈពេលវែងរបស់លោក Solskjaer ។ Woodward ត្រូវបានគេសន្មត់ថា នឹងចាកចេញពីតួនាទីរបស់គាត់នៅ Man Utd នៅចុងឆ្នាំនេះ បន្ទាប់ពីបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមរបស់ United ក្នុងក្របខ័ណ្ឌ Super League ។
    ប៉ុន្តែគាត់នៅតែជាស្នូលនៃដំណើរការធ្វើការសម្រេចចិត្តរបស់ក្លឹប ហើយជាអ្នកដែលបានសម្រេចចិត្តបណ្តេញលោក Solskjaer ចេញពីតំណែងផងដែរ។ ជាមួយនឹងអស្ថិរភាពនៅ Man United លោក Woodward ទំនងជាមានតួនាទីសំខាន់ក្នុងរយៈពេលជាច្រើនខែទៀតនៅ Old Trafford ។
    ក្លិបបិសាចក្រហម Manchester United កំពុងស្វែងរកអ្នកចាត់ការបណ្ដោះអាសន្នថ្មី ដើម្បីដឹកនាំក្រុមរហូតដល់ចប់រដូវកាល២០២១/២០២២នេះ ដោយមានបេក្ខជនជាច្រើនកំពុងពិចារណា ខណៈបច្ចុប្បន្នក្រុមជើងឯកអង់គ្លេស ២០សម័យកាល ឈរនៅចំណាត់ថ្នាក់ទី៨ នៃក្របខណ្ឌ Premier League៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី