យូរៗទៅកាន់តែគ្មានឱកាសលេង Isco ចង់បញ្ចប់និស្ស័យជាមួយ R.Madrid ត្រឹមឆ្នាំក្រោយនេះ

12883
  • Isco កំពុងពិចារណាជ្រើសរើសរវាងការចាកចេញខែមករា ឬរង់ចាំក្លាយជាភ្នាក់ងារឥតគិតថ្លៃនៅរដូវក្តៅក្រោយ ខណៈដែលកីឡាកររបស់ Real Madrid រង់ចាំការផ្តល់ជូនដើម្បីចាកចេញពីក្លឹប នេះបើយោងតាម Goal ចុះផ្សាយ។
    ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះ បានចំណាយពេល ៨ ឆ្នាំចុងក្រោយនៃអាជីពរបស់គាត់ក្នុងសៀវភៅរបស់ក្លិប Real Madrid បន្ទាប់នាំយកពីក្លិប Malaga ក្នុងឆ្នាំ ២០១៣ និងបានឈ្នះពានរង្វាន់ជាច្រើន រួមទាំង Champions League ចំនួន ៤រដូវកាលផងដែរ។
    ប៉ុន្តែឥឡូវនេះ Isco មិនស្ថិតក្នុងក្រសែភ្នែកក្រោមការដឹកនាំរបស់លោក Carlo Ancelotti នោះទេហើយកំពុងខិតជិតដល់រយៈពេល ៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយនៅចុងបញ្ចប់រដូវកាលនេះ ខ្សែបម្រើខាងលើនឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ អាចផ្លាស់ប្ដូរក្រុមដោយសេរី។
    គួររម្លឹកថា គិតមកទល់ពេលនេះ Isco បង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Ancelotti បាន ១០ប្រកួត និងស៊ុតបញ្ចូលទីចំនួន ១គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ សម្រាប់ក្លិប Real Madrid ហើយអតីតកីឡាករគោជល់អេស្ប៉ាញរូបនេះ ចង់ស្វះស្វែងរកពេលវេលាលេងជាទៀងទាត់ជាងនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី