Messi បង្ហាញការគាំទ្រ និងជឿជាក់ថា Xavi នឹងដឹកនាំ Barcelona ត្រឡប់ទៅជាអធិរាជវិញ

11107
  • Lionel Messi បានគាំទ្រគ្រូបង្វឹកថ្មីរបស់ Barcelona លោក Xavi ដើម្បីដឹកនាំក្លឹបត្រឡប់ទៅរកភាពខ្លាំងឡើងវិញ។
    ក្រុម Camp Nou បានឈ្នះការប្រកួតដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់អតីតខ្សែបម្រើកាលពីថ្ងៃសៅរ៍ ដោយបានយកឈ្នះគូប្រជែងប្រចាំតំបន់កាតាឡាន Espanyol ក្នុងលទ្ធផល ១-០ នៅក្របខណ្ឌ La Liga ។ អតីតប្រធានក្រុម Messi បង្ហាញការជឿជាក់ថា មិត្តរួមក្រុមចាស់របស់គាត់ Xavi គឺជាអ្នកចាត់ការដ៏ត្រឹមត្រូវក្នុងការធ្វើឱ្យ Barcelona ត្រលប់ទៅរកភាពខ្លាំងវិញ បន្ទាប់ពីរយៈពេលដ៏លំបាកសម្រាប់ក្លឹបក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
    ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបបារាំង Paris Saint-Germain បានប្រាប់ការសែតអេស្ប៉ាញ Marca ថា៖ “Xavi គឺជាគ្រូបង្វឹកដែលចេះច្រើន ស្គាល់ផ្ទះយ៉ាងច្បាស់លាស់ ស្គាល់គ្រប់យ៉ាងតាំងពីគាត់នៅក្មេងមកម្លេះ”។
    ម្ចាស់ពានស្បែកជើងមាស ៦សម័យកាលរូបនេះបានលើកឡើងទៀតថា៖ “គាត់គឺជាមនុស្សសំខាន់សម្រាប់ក្មេងៗ ហើយគាត់គឺជាមនុស្សម្នាក់ដែលនឹងធ្វើឱ្យ Barcelona រីកចម្រើនខ្លាំង ខ្ញុំមិនមានការសង្ស័យទេ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី